យេនឌ័រ
ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែន រដ្ឋាភិបាល និង ស្ថានប័ន ដែលពាក់ព័ន្ធ ផ្សេងៗ បានយក ការកញ្ជ្រាប យេនឌ័រ គឺជាគោលនយោបាយ មួយ យ៉ាងសំខាន់ ដើម្បីបញ្ចៀស កុំ អោយរីករាល ដាល នៃការរំលោភ លើស្រ្ដី ភេទ ។
កម្មវិធីបញ្ជ្រាបយេនឌ័រ របស់ក្រសួងកិច្ចការនារី
កម្មវិធីបញ្ជ្រាបយេនឌ័រក្នុងការរៀបចំគោលនយោបាយជាតិ
- ការបញ្ជ្រាបយេនឌ័រនៅក្នុងដំណើរការតាក់តែងគោលនយោបាយជាតិ និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ
កម្មវិធីបញ្ផ្រាបយេនឌ័រតាមវិស័យពាក់ពន្ធ័
- ការពង្រឹង និងពង្រីកយន្តការគាំទ្រការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ
- ការបញ្ជ្រាបយេនឌ័រក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច
- ការបញ្ជ្រាបយេនឌ័រក្នុងគោលនយោបាយ និងសេវាកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ កសិកម្ម និងជនបទ រួមទាំងការគ្រប់គ្រងវិស័យដីធ្លី និងធនធានធម្មជាតិ
- ការជំរុញការពារសិទ្ធិ និងសុខុមាលភាពកម្មការិនី រួមទាំងសេដ្ឋកិច្ចស្ត្រីក្នុងវិស័យក្រៅ ប្រព័ន្ធ
- ការបញ្ជ្រាបយេនឌ័រក្នុងគោលនយោបាយ និងផែនការជាតិ ស្តីពីអប់រំសម្រាប់ទាំងអស់គ្នា
- ការបញ្ជ្រាបយេនឌ័រក្នុងច្បាប់ និងលិខិតបទដ្ឋានដែលពាក់ព័ន្ធ
- ការលើកកម្ពស់សេវាសុខភាព ទឹកស្អាត និងអនាម័យ ជាពិសេសសម្រាប់ស្ត្រី និងកុមារ
- ការបង្កើនប្រសិទ្ធភាព នៃការទទួលបានសេវាសុខភាពបន្តពូជ ក្នុងការរួមចំណែកកាត់បន្ថយ អត្រាមរណៈភាពមាតា និងទារក
- ការបញ្ជ្រាបយេនឌ័រក្នុងកម្មវិធីផ្សព្វផ្សាយ ដើម្បីទប់ស្ថាត់ការឆ្លងមេរោគអេដស៍
កម្មវិធីបញ្ជ្រាបយេនឌ័រក្នុងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល
- ការបញ្ជ្រាបយេនឌ័រ ក្នុងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ
- ការបញ្ជ្រាបយេនឌ័រ ក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
- ការបញ្ជ្រាបយេនឌ័រ ក្នុងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ
- ការបញ្ជ្រាបយេនឌ័រ ក្នុងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ