និតិវិធីព្រហ្មទណ្ឌ

និតិវិធីមុនពេលជំនុំជម្រះក្ដី នៃក្រមនីតិវិធី ព្រហ្មទណ្ឌ
ផ្នែកទី១
អំពីរឿងព្រហ្មទណ្ឌ
១.១ . បទល្មើសព្រម្មទណ្ឌ

បទល្មើសព្រហ្មទណ្ឌ គឺជាអំពើទាំងឡាយ ណាដែលប្រព្រឹត្ដដោយ ចេតនា ឬអចេតនាដោយ ផ្ទាល់ ឬដោយប្រយោលក្ដី ដែល អំពើទាំងនោះ បណ្ដាលអោយ ប៉ះពាល់សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណះ ឬសន្ដិសុខសង្គម ហើយដែលត្រូវបានកំណត់ទុក ជាមុននៅក្នុងច្បាប់ ព្រហ្មទណ្ឌ ។ បទល្មើសព្រហ្មទណ្ឌភាគ ច្រើន កើតឡើង ដោយអំពើហិង្សា និង ប៉ះពាល់ដល់ ផ្លូវកាយ ផ្លូវចិត្ដ និងកិត្ដិយល របស់ជនរងគ្រោះ ។ ឧទាហរណ៏ ដូចជាអំពើបង្ករបួសស្នាម អំពើសម្លាប់មនុស្ស អំពើលួចប្លន់ អំពើរំលោភសេពសន្ថវះ អំពើរំលោភលើសេចក្ដីទុកចិត្ដ ។ល។

១.២ . បទល្មើសភាគច្រើនកើតឡើងនៅពេលណា?
បទល្មើសព្រហ្មទណ្ឌ ច្រើនតែកើតមានឡើង នៅពេលមានជម្លោះ សេពគ្រឿងស្រវឹង ការលោភលន់ ការអន់ឃ្លាន ការដណ្ដើមអំណាច ការច្រណែន ការប្រច័ណ្ឌ និងកត្ដាផ្សេងៗទៀត ជាច្រើន ដោយខ្វះការពិចារណា ភាពអត់ធ្មត់ និង ភាពយោគយល់ ។

១.៣. ចំណាត់ថ្នាក់នៃបទល្មើសព្រហ្មទណ្ឌ
ជាទូទៅនៅក្នុងច្បាប់ព្រហ្មទណ្ឌ មានការបែងចែក បទល្មើសជាបីថ្នាក់ ពីធ្ងន់ទៅស្រាល គឺបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិម និង បទល្មើសលហុ ។
បទល្មើសឧក្រិដ្ឋ ជាប្រភេទបទល្មើស ទាំងឡាយណា ដែលជនល្មើស បានប្រព្រឹត្ដ អំពើ បណ្ដាលអោយគ្រោះថ្នាក់ ដល់ជនរងគ្រោះ និង សង្គម ។
ទណ្ឌកម្មទៀតសោត ក៏មានទម្ងន់ផងដែរ ។ ឧទាហរណ៏ បទល្មើសឃាតកម្ម ដោយគិតទុកមុន បទល្មើសមនុស្សឃាតដោយចេតនា បទល្មើសប្លន់ ឬ រំលោភសេពសន្ថវះ បទល្មើសភេរវកម្ម បទល្មើសជនប្រដាប់អាវុធជាដើម ។
បទល្មើសមជ្ឈិម ជាបទល្មើសទាំងឡាយណា ដែលជនល្មើស បានប្រព្រឹត្ដ បណ្ដាលអោយគ្រោះ ថ្នាក់ដល់ជនរងគ្រោះ និងសង្គម និងធ្ងន់ធ្ងរពេក ហើយ ក៏មិនស្រាលពេកដែរ រីឯការ ផ្ដន្ទាទោស ក៏មិនមានលក្ខណះ ធ្ងន់ធ្ងរពេក ឬ ស្រាលពេកដែរ គឺកណ្ដាល (មជ្ឈិម) ដែលទណ្ឌកម្មស្ថិតនៅចន្លោះ បទល្មើសឧក្រិដ្ឋ និង បទល្មើសលហុ ។
ឧទាហរណ៏ បទល្មើសមនុស្សឃាត ដោយអចេតនា បទល្មើសឆបោក បទល្មើសរំលោភលើសេចក្ដីទុកចិត្ដ បទល្មើសចោរកម្មជាដើម ។
បទល្មើសលហុ ជាប្រភេទបទល្មើស ទាំងឡាយណា ដែលជនល្មើសបានប្រព្រឹត្ដ បណ្ដាល អោយប៉ះពាល់ដល់ សង្គម ឬ ប៉ះពាល់ដល់សិទ្ធិសេរីភាព បុគ្គលដែរ តែមានលក្ខណះតិចតួច ហើយ ការផ្ដន្ទាទោស ទៅលើបទល្មើសនេះ ក៏ស្រាលដែរ ។ ឧទាហរណ៏ បទល្មើសចាកសំរាម ក្រៅ ពីកន្លែងកំណត់ដោយអាជ្ញាធរ ការបោះចោល ខ្មោចសត្ដតាមផ្លូវ ឬទីសាធារណះ ការធ្វើអោយមានសំលេងកងរំពង ដែលប៉ះពាល់ដល់សុខភាព ភាពស្ងប់ស្ងាត់ និងរំលោភច្បាប់ចរាចរជាដើម ។

១.៤. ដំណោះស្រាយ ចំពោះបទល្មើសព្រហ្មទណ្ឌ
បទល្មើសព្រហ្មដែលបាន ប្រព្រឹត្ដឡើង គឺប៉ះពាល់ដល់សិទ្ធិបុគ្គលភាព របស់អ្នកដទៃ ក្នុងន័យ ច្បាប់ហៅថា សិទ្ធិក្រៅបេតិកភណ្ឌ គឺទាក់ទងទៅនឹងបូរណភាពផ្លូវកាយ និង ផ្លូវចិត្ដ ( ចិត្ដ សេរីភាព កិត្ដិយល សេចក្ដីថ្លៃថ្នូ ) របស់បុគ្គល ដែលមិនអាចកាត់ផ្ដាច់ ចេញពីខ្លួន មនុស្ស និងមិនអាចលក់ដូរបានដូច ទ្រព្យសម្បត្ដិឡើយ ។ ប្រសិនបើសង្គម ពុំមានវិធានការ ដាក់ទណ្ឌកម្មចំពោះជន ល្មើសទេ អំពើនោះនឹងរីករាល ដាលបង្ក អោយមាន អនាធិបតេយ្យចលាចល និង អសន្ដិសុខទូទាំងប្រទេសមិនខាន ។ ហេតុនេះ បទល្មើស ព្រហ្មទណ្ឌ មិនមែន ត្រឹមតែ ជាបទល្មើស ប្រឆាំងនឹងបុគ្គលប៉ុណ្ណោះ ទេ តែជាបទល្មើសប្រឆាំងនឹងច្បាប់រដ្ឋ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណះ និងសន្ដិសុខសង្គម ដូច្នេះ មិនអាចដោះស្រាយ បានតាមការសំរប សំរួល ឡើយ ពោលគឺ ជនល្មើស ត្រូវតែទទួលទណ្ឌកម្ម តាមសេចក្ដីសំរេច របស់តុលាការ ទៅតាមបញ្ញត្ដិច្បាប់ ព្រហ្មទណ្ឌ ដែលបានកំណត់ទុកជាស្រេច ។

ផ្នែកទី២
ច្បាប់ និងនិតីវិធីព្រហ្មទណ្ឌ
២.១. ច្បាប់ព្រហ្ម 


ច្បាប់ព្រហ្មទណ្ឌ គឺជាបទបញ្ចតិ្ដ (ការកំណត់ទុក) ដែលកំណត់ជាសំខាន់ អំពីឈ្មោះ នៃបទល្មើស និងកំណត់អំពី ទណ្ឌកម្មដែល ត្រូវផ្ដន្ទាទោស ទៅលើជន ដែលប្រព្រឹត្ដ បទល្មើស ព្រហ្មទណ្ឌណាមួយ ។ ឧទាហរណ៏ មាត្រា ៤១ កថាខណ្ឌ ១ ច្បាប់ព្រហ្មទណ្ឌ អន្ដរកាល  បានកំណត់ អំពីបទ ល្មើស បង្ករបួស ដោយ ចេតនា ដោយចែងថា ជនណាវាយតប បណ្ដាល អោយមានរបួស ដែល នាំអោយពិការ ជាអចិន្រ្ដៃ យ៏ ឬ ពិការបណ្ដោះអាសន្ន  ក្នុង រយះពេលលើស ពី ៦ខែ ដោយចេតនា ត្រូវមានទោស ពីបទបង្ករបួស ដោយ ចេតនា ហើយត្រូវផ្ដន្ទាទោស ដាក់គុក ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ​។

២.២ . និតិវិធីព្រហ្មទណ្ដ 


និតិវិធីព្រហ្ម ទណ្ឌ យើងឃើញពាក្យ និតិវិធី ដែលមានន័យ ថា ជាវិធី របស់ច្បាប់ ដើម្បីដោះស្រាយ រឿងក្ដី ណាមួយ តាំងពីដើម រហូតដល់ចប់ ។ ដូច្នេះ និតិវិធី ព្រហ្មទណ្ឌ គឺជាវធីរបស់  ច្បាប់ដើម្បី ដោះស្រាយ រឿងក្ដី ព្រហ្មទណ្ឌណាមួយ តាំងពីដើម ដល់ចប់ ។ ឧទាហរណ៏ ខ្លីមួយ នៅក្នុងក្រមនិតិវិធី ព្រហ្មទណ្ឌ ថ្មី ឆ្នាំ ២០០៧ មាត្រា ៨៧ និយាយពីការចាប់ខ្លួន ក្នុងករណីបទឧក្រិដ្ឋ ឬ បទមជ្ឈិម ជាក់ស្ដែង គ្រប់បុគ្គល ទាំងអស់ អាចចាប់​ ខ្លួន ជនល្មើស ហើយ នាំខ្លួនជន ល្មើស នោះ ទៅប្រគល់ ជូន មន្រ្ដីនគរបាល យុត្ដិធម៌ ដែលនៅជិត បំផុត​ ។ ដូច្នេះ នៅក្នុងក្រម និតិវីធី ព្រហ្មទណ្ឌ មាត្រា ៨៧ នេះ បានកំណត់តែ វិធីចាប់ខ្លួន ជនល្មើស ប៉ុណ្ណោះ​ ប៉ុន្ដែ មិនបានកំណត់ អំពី ឈ្មោះនៃ ជនល្មើស និង កំណត់ អំពីទណ្ឌកម្ម ដែលត្រូវផ្ដន្ទា ទោស លើជន ដែលប្រព្រឹត្ដ បតល្មើស ដូចដែល មានចែង ក្នុងច្បាប់ ព្រហ្មទណ្ឌ ឡើយ ។

២.៣.​ ការអនុវត្ដច្បាប់ និង ក្រមនិតិវិធីព្រហ្មទណ្ឌ 


កាលពីមុនខែ សីហា ឆ្នាំ ២០០៧ ច្បាប់ និង និតិវិធីព្រហ្ម ទណ្ដ គឺត្រូវបានសសេរ រួមគ្នា នៅក្នុងឯកសារ ច្បាប់ តែមួយ   បទពញ្ញាត្ដិ ស្ដីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និង និតិវិធី ព្រហ្មទណ្ឌ ព្រហ្មទណ្ឌ សំរាប់អនុវត្ដ  នៅក្នុងប្រទេស កម្ពូជា ក្នុងសម័យ អន្ដរកាល  និង ច្បាប់ស្ដី ពីស្ថានទម្ងន់ ទោស នៃបទឧក្រិដ្ឋ   ( និយមហៅថា ច្បាប់ព្រហ្មទណ្ឌអន្ដរកាល) ។  បន្ទាប់ពីក្រមនិតិវិធី ព្រហ្មទណ្ឌ ថ្មីដែល បានចូល ជាធរមាន ( ការដាក់អោយអនុវត្ដតាម) កាលពីខែសីហា ឆ្នាំ​ ២០០៧ មក បច្ចុប្បន្នគេលែង អនុវត្ដនិតិវិធី ព្រហ្មទណ្ឌ ដែល មាននៅក្នុងឯកសារ ច្បាប់ចាស់ ខាងលើនេះ ហើយ តែគេអនុវត្ដនិតិវិធីព្រហ្ម ទណ្ឌ តាមក្រមនិតិ វីធី ថ្មីនេះ វិញ ​។ ប៉ន្ដែចំពោះ​ ផ្នែកដែល ចែកអំពី បទល្មើស ព្រហ្មទណ្ឌ នៅក្នុងច្បាប់ ព្រហ្មទណ្ឌ អន្ដរកាល នៅតែអនុវត្ដ ដដែល រហូត ដល់មានច្បាប់ថ្មី មកជំនួស ។

Powered by Blogger