ស្រី្ដខ្មែរ

ព្រះរាជណាចក្រកម្ពុជា ដែលអោយ តំលៃចំពោះ នារី ឬស្រ្ដីភេទ ។ បើយោងទៅ តាមប្រវត្ដិសាស្រ្ដ យើងឃើញថា ស្ដេច ដំបូង របស់ខ្មែរ គឺ ព្រះនាង លីវយី ដែលជា ស្រ្ដីដ៏ឆ្នើម ដែលព្រះនាង ជាអ្នកដឹកនាំ នគរ ដឹកនាំមនុស្ស ទាំងប្រុស ទាំងស្រី   មួយនគរ ដោយភាពក្លាហ៊ាន នឹងរុងរឿង ។
រហូតមក ដល់ បច្ចុប្បន្ននេះ តម្លៃស្រ្ដី នៅ ប្រទេ សកម្ពុជា ក៏នៅតែមាន តម្លៃ ឥតគណនា នៅឡើយ តួយ៉ាង ដូចជា ពាក្យថា​មេ ។ ពាក្យថាមេនេះ តំណាងអោយស្រ្ដីភេទ  ហើយខ្មែរយើងបានយកមេនេះ មកប្រើនៅពីមុខ ពាក្យមួយចំនួន ដូចជា មេផ្ទះ មេស្រុក មេឃុំ មេភូមិ មេទាហាន មេដឹកនាំ ។ល។ នេះ បញ្ជាក់ អោយឃើញថា សង្គមខ្មែរ ជាសង្គមមួយ ដែលអោយតម្លៃលើស្រ្ដី ជាធំ ។
ប៉ុន្ដែដោយសារ តែប្រទេស ខ្មែរ ធ្លាក់ចូលទៅក្នុង សង្គ្រាមខ្លាំងពេក ធ្វើអោយ តំលៃរបស់ ស្រ្ដីភេទកាន់តែ អន់ថយទៅៗ ជាលំដាប់ ។ ព្រោះនៅក្នុងសង្គ្រាម បុរសជាអ្នក ប្រឈម មុខខ្លាំង ចំពោះកាតព្វកិច្ចការពារ ទឹកដី និងកិច្ចការ ដឹកនាំ ក៏ដូចជាការពាររដ្ឋ មួយចំនួនធំ ត្រូវបានបុរស ជាអ្នកកាន់កាប់ ដូច្នេះ ហើយបានជាស្រ្ដី កាន់តែមានគំលាតឆ្ងាយពី សង្គម ជាលំដាប់ ។

Powered by Blogger