សិទ្ធិមនុស្ស

សេចក្ដីប្រកាស ជាសកលស្ដីពីសិទ្ធិមនុស្ស
មាត្រា១
សិទ្ធិមានតំលៃស្មើគ្នា
មនុស្សគ្រប់រូប មានសេរីភាព មានសេចក្ដីថ្លៃថ្នូរ និងសតិសម្បជញ្ញះ ដូចៗគ្នា តំាងពីកំណើត ហើយគប្បី ប្រព្រឹត្ដ ចំពោះគ្នា នឹងគ្នា ក្នុងស្មារតីជាបងប្អូន ។

មាត្រា២
សិទ្ធិមានសមភាព
ដោយសំអាងទៅលើសេចក្ដីថ្លែងការណ៏ នេះ មនុស្សទាំងអស់ មិនត្រូវមានការបែងចែក អោយខុសៗ ពីគ្នា ដោយប្រកាន់ទៅលើជាតិសាសន៏ ពណ៌សម្បុរ វណ្ណះ មានឬក្រ ភាសា សាសនា មតិនយោបាយ ឬជាពលរដ្ឋរបស់ ប្រទេស ដែលគ្មាន ឯករាជ្យក៏ដោយ។

មាត្រា៣
សិទ្ធិរស់រានមានជីវិត និងសន្ដិសុខផ្ទាល់ខ្លួន
មនុស្សម្នាក់ៗ សុទ្ធតែមានសិទ្ធិ អោយខ្លួនរស់នៅ បានដោយគ្មានការ គាបសង្កត់ និងមានសេចក្ដីសុខ ដល់ខ្លួនផង។

មាត្រា៤
សិទ្ធិប្រាសចាកពីភាពខ្ញុំកញ្ជះគេ
គ្មាននរណម្នាក់ ត្រូវបានជាប់ជាជំនួញ ឬជាខ្ញុំកញ្ជះដាច់ថ្លៃ ឡើយ ។

មាត្រា៥
សិទ្ធិរួចផុតពីការទទួលទារុណកម្ម
គ្មានជនណាម្នាក់ ត្រូវគេបង្ខំ អោយទទួលរង ទារុណកម្ម និងអំពើឃោរឃៅ អមនុស្សធម៌ ឬ បន្ថោកបន្ទាប់ឡើយ។

មាត្រា៦
សិទ្ធិមានបុគ្គលិកលក្ខណះគតិយុត្ដ
មានសិទ្ធិអោយគេទទួលស្គាល់ បុគ្គលិកលក្ខណះគតិយុត្ដ របស់ខ្លួន នៅគ្រប់ទីកន្លែង ។

មាត្រា៧
សិទ្ធិស្មើភាពចំពោះមុខច្បាប់
មនុស្សគ្រប់រូបសុទ្ធិតែមានសិទ្ធិស្មើៗគ្នា នៅចំពោះមុខច្បាប់ ហើយច្បាប់ត្រូវតែគ្រប់គ្រង និង ការពារមនុស្ស អោយបានស្មើៗ គ្នា។

មាត្រា៨
សិទ្ធិពឹងពាក់ស្ថាប័នតុលាការ
បុគ្គលគ្រប់រូប អាចពឹងពាក់ស្ថាប័នតុលាការជាតិ អោយជួយដោះស្រាយ និងទប់ទល់នូវរាល់ ការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋធម្មនុញ្ញ និងច្បាប់នានា បានទទួលស្គាល់ ។

មាត្រា៩
សិទ្ធិទទួលសេរីភាព
គ្មាននរណាម្នាក់ ត្រូវគេចាប់ខ្លួន ឃុំឃាំង ឬ បណ្ដេញចេញក្រៅស្រុក តាមទំនើងចិត្ដបានឡើយ ។

មាត្រា១០
សិទ្ធិទទួលបានយុត្ដិធម៌ ក្នុងការកាត់ទោស
ជនគ្រប់រូបត្រូវបានសិទ្ធិស្មើ គ្នា ក្នុងការស្នើអោយ តុលាការឯករាជ្យ ពិនិត្យពិច័យ មកលើ ការចោទប្រកាន់ ឬការកាត់ទោសណាមួយ ដោយគ្មានលំអៀង និងជាសាធារណះ ។

មាត្រា១១
សិទ្ធិទទួលការធានា លើការកាត់ទោស ស្របតាមច្បាប់
ជនជាប់ចោទ គ្រប់រូបត្រូវសន្មតថា ជាអ្នកឥតទោស រហូតដល់មានការកាត់ក្ដីត្រឹមត្រូវ និងជាសាធារណះ ។ គ្មានជនណាមួយត្រូវកាត់ទោស ចំពោះអំពើភ្លេច ភ្លាំង របស់ខ្លួន ដែលគ្មានចែងក្នុងច្បាប់ជាតិ និងអន្ដរជាតិឡើយ ហើយមិនត្រូវកាត់អោយធ្ងន់ជាងទោស ដែលខ្លួនបានប្រព្រឹត្ដជាដាច់ខាត ។

មាត្រា១២
សិទ្ធិអោយមានច្បាប់ការពារតំលៃរបស់ខ្លួន
គ្មានជនណាម្នាក់ ត្រូវគេជ្រៀតជ្រែកតាម ទំនើងចិត្ដ ប៉ះពាល់ដល់គ្រួសារ ឬកិត្ដិយលរបស់ខ្លួន បានឡើយ ហើយច្បាប់ត្រូវតែមានវិធាន ការដើម្បីការពារនូវសិទ្ធិទាំងឡាយនោះ ។

មាត្រា១៣
សិទ្ធិក្នុងការដើរហើរ
ជនណាក៏ដោយ មានសិទ្ធិដើរហើរ ឬចេញ ចូល និងតាំងលំនៅ ដោយសេរីនៅក្នុងប្រទេស ឬក្រៅប្រទេស របស់ខ្លួន បានតាមលក្ខណះស្របច្បាប់។

មាត្រា១៤
សិទ្ធិសុំជ្រកកោន
ជនគ្រប់រូបមានសិទ្ធិសុំជ្រកកោន នៅប្រទេសក្រៅបាន បើសិនជាខ្លួន មានការគំរាមកំហែង ផ្នែកនយោបាយ ពីសំណាក់រដ្ឋអំណាច ។ សិទ្ធិនេះ មិនអាចប្រព្រឹត្ដ ទៅបានឡើយ ប្រសិនបើខ្លួន មានជាប់ទាក់ទិន នឹងបទឧក្រិដ្ឋអ្វីមួយ ។

មាត្រា១៥
សិទ្ធិដើម្បីមានសញ្ញាតិមួយ
មនុស្សគ្រប់រូបមានសិទ្ធិ សុំចូលសញ្ញាតិណាមួយក៏បាន ។ គ្មានជនណាម្នាក់ ត្រូវបានគេដកហូត សញ្ញាតិតាមអំពើចិត្ដ ឬ ដកហូតសិទ្ធិ មិនអោយប្ដូរសញ្ញាតិបានឡើយ ។

មាត្រា១៦
សិទ្ធិរៀបចំគូស្រករ និង មានគ្រួសារ
ចាប់ពីអាយុពេញវ័យទៅ បុរសនិងស្រ្ដីមានសិទ្ធិរៀប អាពាហ៏ពិពាហ៏ និងមានគ្រួសារ ទោះបីមានពួជសាសន៏ ឬ សាសនាខុសគ្នា ក៏ដោយ ។ អាពាហ៏ពិពាហ៏ អាចសំរេច ទៅបាន លុះត្រាតែ មានការព្រមព្រៀងរវាង ភាគីទាំងឡាយ ។

មាត្រា១៧
សិទ្ធិដើម្បីមានរបស់កម្មសិទ្ធិ
បុគ្គលគ្រប់រូបមានសិទ្ធិ ដើម្បីមានទ្រព្យសម្បត្ដិ ផ្សេងៗ ហើយគ្មាននរណម្នាក់ មានសិទ្ធិដកហូត ទ្រព្យសម្បត្ដិ របស់អ្នកដោយរំលោភ និងគ្មានមូលហេតុត្រឹមត្រូវឡើយ ។

មាត្រា១៨
សិទ្ធិដើម្បីមានសេរីភាពខាងជំនឿ
មនុស្សគ្រប់រូប មានសិទ្ធិកាន់សាសនា ដោយសេរី និងផ្លាស់ប្ដូរសាសនាដោយ សេរី ព្រមទាំងផ្សព្វផ្សាយ ឬ គោរពបូជាសាសនា ទាំងនោះតែម្នាក់ឯង ឬ ជាមួយអ្នកដទៃទៀតក៏បាន ។

មាត្រា១៩
សិទ្ធិមានសេរីភាពក្នុងការនិយាយស្ដី ឬបញ្ចេញមតិ
មនុស្សគ្រប់រូប មានសិទ្ធិ ក្នុងការបញ្ចេញមតិ និងយោបល់ ហើយគ្មាននរណម្នាក់ អាចជ្រៀតជ្រែក ឬ ហាមឃាត់អ្នក មិនអោយនិយាយស្ដី ទោះតាមរយះសៀវភៅ កាសែត វិទ្យុ ទូរទស្សន៏ ឬតាម បធ្យោបាយ ផ្សេងៗទៀតក៏បាន។
មាត្រា២០
សិទ្ធិដើម្បីមានសេរីភាពប្រជុំ និងបង្កើតសមាគម
មនុស្សគ្រប់រូប មានសេរីភាពប្រជុំ ឬ បង្កើតសមាគម ដោយសន្ដិវិធី ។ គ្មាននរណាម្នាក់ បង្ខំអោយចូលរួម ក្នុងក្រុម ឬសមាគមណាមួយ ដែលគេមិនពេញចិត្ដ នោះឡើយ ។
មាត្រា២១
សិទ្ធិដើម្បីរួមចំនែក ក្នុងសកម្មភាពនយោបាយ
បុគ្គលគ្រប់ រូបមានសិទ្ធិ ចូលរួម ក្នុងកិច្ចការ ប្រទេសរបស់ខ្លួន ដោយធ្វើជារាជការ បម្រើ ក្នុងក្រសួង នានា ដោយខ្លួនឯង ឬតាមរយះតំណាង និងមានសិទ្ធិ ចូលរួមបោះឆ្នោត ឬ ឈរឈ្មោះអោយ គេបោះឆ្នោតអោយ បានដោយសេរី ។
មាត្រា២២
សិទ្ធិដើម្បីមានសិន្ដិសុខសង្គម
បុគ្គលម្នាក់ៗ មានសិទ្ធិទទួជំនួយផ្នែក ឧបត្ដម្ភ ពីសង្គមកិច្ច និងមានសិទ្ធិចូលរួមក្នុងសង្គមភាព ខាងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ព្រមទាំងសកម្មភាព ផ្សេងៗ ទៀត ដែលអាចជួយ អោយរីកចម្រើន ដល់បុគ្គលិកលក្ខណះ របស់មនុស្សគ្រប់ៗ រូប ។

មាត្រា២៣
សិទ្ធិដើម្បីមានការងារធ្វើ
មនុស្សគ្រប់រូប មានសិទ្ធិ ដើម្បីមានការងារធ្វើនិង មានសិទ្ធិជ្រើសរើស ការងារដោយសេរី ហើយត្រូវទទួលបានប្រាក់កំរៃ គ្រប់គ្រាន់សំរាប់ រស់ និងគ្រប់គ្រងគ្រួសារ ខ្លួន អោយបានសមរម្យ ។ បុរសនិងស្រ្ដីធ្វើការដូចគ្នា ត្រូវបានប្រាក់កំរៃស្មើគ្នា ដើម្បីការពារផលប្រយោជន៏ របស់ខ្លួន ។ បុគ្គលម្នាក់ៗ មានសិទ្ធិចូលរួម ឬ បង្កើតសហជីព ។

មាត្រា២៤
សិទ្ធិដើម្បីមានការសម្រាក និងកំសាន្ដកាយ
ក្នុងក្របខ័ណ្ឌការងារ បុគ្គលគ្រប់រូបមានសិទ្ធិឈប់សំរាក និងកំសាន្ដកាយ ព្រមទាំងមានសិទ្ធិ ធ្វើការងារ ក្នុងពេលម៉ោងដែលកំណត់ សមរម្យត្រឹមត្រូវ និង ការឈប់សម្រាក ដោយមានប្រាក់បៀវត្សរ៏ តាមការកំណត់ តៀងទាត់ផង។

មាត្រា២៥
សិទ្ធិដើម្បីមានជីវភាពរស់នៅសមរម្យ
មនុស្សគ្រប់រូបមានសិទ្ធិ មានជីវភាពរស់នៅសមរម្យ ដើម្បីសុខភាពនិង សុខុមាលភាពរបស់ខ្លួន ។ នៅក្នុងឪកាសដែល អ្នកគ្មានការងារធ្វើ ឬធ្វើការ ពុំកើត ដោយឈឺ ពិការ ចាស់ជរា ម៉េម៉ាយ ពោះម៉ាយ អ្នកមានសិទ្ធិសុំអោយ រដ្ឋជួឧបត្ថម្ភ ។ មាតានិង ទារក មានសិទ្ធិ ទទួជំនួយ និង ថែទាំជាពិសេស ហើយទារកដែល កើតមក មានខាន់ស្លាក្ដី ឬ គ្មានខាន់ស្លាក្ដី មានសិទ្ធិស្មើគ្នា ក្នុងការការពារពីសង្គម ។

មាត្រា២៦
សិទ្ធិដើម្បីមានចំនេះវិជ្ជា
មនុស្សគ្រប់រូប មានសិទ្ធិទទួលការអប់រំ ។ ការអប់រំត្រូវរៀបចំឡើង ដោយឥតគិត តម្លៃ នៅក្នុងថ្នាក់បឋមសិក្សា និងមានការអប់រំ ខាងបច្ចេកទេស និងខាងមុខវិជ្ជាជីវះ ត្រូវតែរៀបចំឡើង អោយមានជាទូទៅ ។ មាតាបិតា មានសិទ្ធិជាអាទិភាព ជ្រើសរើសប្រភេទ សិក្សា ដល់បុត្រធីតារបស់ខ្លួន ។

មាត្រា២៧
សិទ្ធិអាស្រ័យវប្បធម៏ និងរក្សាសិទ្ធិ
មនុស្សគ្រប់រូបមានសិទ្ធិចូលរួម ដោយសេរី ក្នុងសកម្មភាពផ្នែកវប្បធម៏ សិល្បះនិងវិទ្យាសាស្រ្ដ ហើយមាន សិទ្ធិទទួបាននូវ ភោគផលពីការរីកចំរើន នៃផ្នែកទាំងនោះ ដែលខ្លួន បានបង្កើតឡើង ហើយ មានសិទ្ធិទទួលកិច្ច ការពារផលប្រយោជន៏ ទាំងឡាយដែល កើតចេញ ពីផលិតកម្មខាងវិទ្យាសាស្រ្ដ វប្បធម៏ និងអក្សរសាស្រ្ដ ដែលខ្លួន ជាអ្នកបង្កើត ។

មាត្រា២៨
សិទ្ធិដើម្បីការពារ និងធានាលើសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិទាមទារ អោយមានរបៀបរៀបរយ និងបញ្ញត្ដិ នៅក្នុងសង្គម និងនៅក្នុងសកលលោក ដើម្បីអោយមានសិទ្ធិ មានសេរីភាព ដែល មានចែងនៅក្នុងសេចក្ដីប្រកាសនេះ អាច អនុវត្ដ និងសម្រេច ផលបានយ៉ាងបរិបូរណ៏ ។

មាត្រា២៩
កាតព្វកិច្ចចំពោះសហគមន៏ និងគោរពសិទ្ធិអ្នកដទៃ
បុគ្គលគ្រប់រូប មានភារកិច្ច ចំពោះសហគម្ន៏ ដែលខ្លួនរស់នៅ ។ ការប្រើសិទ្ធិរបស់មនុស្សម្នាក់ ៗ ត្រូវមានព្រំដែន ច្បាស់លាស់ ដើម្បីកុំអោយមានការប៉ះពាល់ ដល់សិទ្ធិនិង សេរីភាពអ្នកដ ទៃ ។ សិទ្ធិនិងសេរីភាពទាំងនោះ មិនអាចយកទៅប្រើប្រាស់ ផ្ទុយនឹងគោល បំណង និងគោលការណ៏ របស់អង្គការសហប្រជាជាតិបានឡើយ ។

មាត្រា៣០
ការពារសេចក្ដីប្រកាស អោយបានគង់វង្ស
គ្មានរដ្ខណាមួយ ក្រុមណាមួយ ឬបុគ្គលណាមួយ មានសិទ្ធិធ្វើសកម្មភាព ប្រព្រឹត្ដ អំពើសម្រាប់ បំផ្លាញសិទ្ធិ និងសេរីភាពទាំងឡាយ ដែល មានចែងនៅក្នុងសេចក្ដីប្រកាសនេះឡើយ ។

Powered by Blogger