ការរើសអើងស្រ្ដី

សេចក្ដីផ្ដល់មតិចុងក្រោយ របស់គណកម្មធិការបំបាត់ រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្ដីភេទៈ ប្រទេសកម្ពុជា

១.គណកម្មការបានពិចារណាលើរបាយការណ៏ លើកដំបូងនិងតាមកាលកំណត់លើក ទី២ និងលើកទីបី (CEDAW/KHM/1-3) របស់ប្រទេសកម្ពុជា នាសម័យប្រជុំរបស់ខ្លួនលើកទី ៧០៥ និង៧០៦កាលពីថ្ងៃទី១៩ ខែមករាឆ្នាំ២០០៦ និងការឆ្លើយតប របស់ប្រទេសកម្ពុជា មាននៅក្នុង CEDAW/KHM/1-3/Add.1.។


សេចក្ដីផ្ដើម


២.គណះកម្មាធិការបានស្ងើចសសើរដល់រដ្ឋភាគីដែលផ្ដល់សច្ចាប័ន លើអនុសញ្ញា ដោយគ្មានរក្សាទុក ហើយសសើរផងដែរ ដល់រដ្ឋភាគីចំពោះរបាយការណ៏លើកដំបូង និងតាមកាលកំណត់លើកទី២ និងលើកទី៣ ដែលបានអនុវត្ដន៏តាមគោលការណ៏ ណែនាំ ទន្ទឹមនិងនេះ គណះកម្មាធិការ ក៏មានការសោកស្ដាយផងដែរ ចំពោះការយឺតយ៉ាវ ។គណះកម្មាធិការក៏បានស្ងើចសសើរផងដែរ ដល់រដ្ឋភាគី ឆ្លើយតបជាលាយលក្ខណ៏អក្សរ ទៅនឹងបញ្ជីបញ្ហា និងសំណូរផ្សេងៗ ដែលបានលើកឡើងដោយក្រុមការងារ មុនសម័យប្រជុំ និងចំពោះការរាយណ៏ផ្ទាល់មាត់ និងការបញ្ជាក់បំភ្លឺឆ្លើយតប ទៅនឹងសំណូរទាំងឡាយ ដែលគណះកម្មាធិការ បានចោទសួរផ្ទាល់មាត់ ។

3.គណះកម្មាធិការស្ងើចសសើររដ្ឋភាគី ដែលបានបញ្ចូលភាគីជាន់ខ្ពស់របស់ខ្លួន ដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ហើយរួមទាំងតំណាងនានា ដែលមកពីក្រុមប្រឹក្សាជាតិ ដើម្បីស្ដ្រី និងតំណាងមកពីរក្រសួងផ្សេងៗទៀត ដូចជាក្រសួងយុត្ដិធម៌ ក្រសួងសុខាភិបាល និងក្រសួងអប់រំ។ គណះកម្មាធិការសំដែងនូវការស្ងើចសសើរ ចំពោះការសន្ទនាដោយ ចំហ និងក្នុងន័យស្ថាបនា ដែលបានរៀបចំធ្វើឡើង រវាយគណះប្រតិភូ និងសមាជិកគណះកម្មាធិការ។
ទិដ្ឋាភាពវិជ្ជមាន

៤.គណៈកម្មាធិការកំនត់សំគាល់ ដោយការស្ងើចសសើរ អំពីការខិតខំប្រឹងប្រែង យ៉ាងខ្លាំងដោយរដ្ឋភាគី ក្នុងគោលបំណងសំរេចអោយបាន នូវសមភាពយេនឌ័រ នឹងលុបបំបាត់ ការរើសអើងប្រឆាំងនឹងស្រ្ដីភេទ។ គណះកម្មធិការសូមស្វាគមន៏ ចំពោះការ បង្កើតយន្ដការជាតិ ដើម្បីភាពជឿនលឿនរបស់ស្រ្ដី និងការអនុវត្ដផែនការជាតិរយះពេល ប្រាំឆ្នាំ ដែលមានឈ្មោះថា នារីរតនៈ ដែលផ្ដោតសំខាន់លើការកសាងស្រ្ដី និងការធ្វើសមាហរណកម្មវិស័យយេនឌ័រ ទៅក្នុងយុទ្ធសាស្រ្ដជាតិ កាត់បន្ថយភាពក្រីក្រ ឆ្នាំ២០០៣ ២០០៥ ។

៥. គណៈកម្មាធិការស្នើសុំអោយធ្វើកំនែទម្រង់ច្បាប់ ជាពិសេសការធ្វើកំណែ ទម្រង់ ព្រហ្មទណ្ឌ ដើម្បីដាក់បញ្ចូលការផ្តន្ទាទោស ចំពោះជនល្មើសនៃការរើសអើងប្រឆាំងនឹងស្រ្ដី ភេទ និងស្នើសុំអោយពិនិត្យឡើងវិញ នូវច្បាប់ស្ដីពីការបង្រាប់ អំពើពង្រត់ និងការលក់ដូមនុស្ស និងអំពើធ្វើអាជីវកម្មលើមនុស្ស ឆ្នាំ១៩៩៦ ដើម្បីដាក់បញ្ចូលទណ្ឌកម្ម ទៅលើជនល្មើស និងវិធានការការពារជនរងគ្រោះ ។

៦.គណៈកម្មាធិការសូមស្វាគមន៏ ចំពោះការអនុម័តនិងការចូលជាធ័រមាន កាលពីខែតុលា ឆ្នាំ២០០៥ នៃច្បាប់ស្ដីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារ ជនរងគ្រោះ ។
៧.គណៈកម្មាធិការស្នើសុំអោយរដ្ឋភាគីខិតខំប្រឹងប្រែង ធ្វើកំណែទម្រង់ប្រព័ន្ធយុត្ដិធម៌ និងដើម្បីធានាឯករាជ្យភាព របស់តុលាការ ដោយរួមទាំងច្បាប់ស្ដីពីការចាត់តាំងតុលាការ ច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងការរៀបចំអោយមានក្រមសីលធម៌សំរាប់ចៅក្រម ។

៨.គណៈកម្មាធិការក៏សូមស្វាគមន៏ចំពោះហេតុដែលថា ទិន្នន័យខាងស្ថិតិ ដើម្បីធ្វើការ ប៉ាន់ប្រមាណអំពីឋានះរបស់ស្រ្ដី បច្ចុប្បន្នមាននៅក្នុងរដ្ឋភាគី ជាពិសេសអត្ថបទបោះពុម្ភផ្សាយ ដែលមានចំណងជើងថា “ចំណែកស្មើភាពសំរាប់នារី ។
វិស័យសំខាន់ៗនៃការព្រួយបារម្ភ និងអនុសាសន៏

៩.បើពិនិត្យលើមាត្រ៣១ វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញចែងទទួលស្គាល់ និងគោរពកិច្ចព្រមព្រៀង សិទ្ធិមនុស្សអន្ដរជាតិនានា ហើយមាត្រា៤៥ វាក្យខ័ណ្ឌទី១ ចែងអំពីការបំបាត់ការរើសអើងគ្រប់ប្រភេទ ប្រឆំាងនឹងស្រ្ដីភេទ ហើយអនុសញ្ញានេះមាន អតិភាពទៅលើច្បាប់ជាតិ បើទោះជាដូច្នេះក្ដី ក៏គណៈកម្មាធិការមានការព្រួយបារម្ភថា បទបញ្ចាតិនៃអនុសញ្ញានេះ មិនអាចអនុវត្ដដោយខ្លួនឯង ហើយមិនអាចយកទៅអនុវត្ដ ដោយផ្ទាល់ នៅក្នុងចំណាត់ការទៅក្នុងតុលាបានឡើយ ។

១០.គណៈកម្មាធិការស្នើយ៉ាងទទួចដល់រដ្ឋភាគី សូមអោយចាត់វិធានការជាបន្ទាន់ ដើម្បីធានាថាអនុសញ្ញានេះ ត្រូវបានយកទៅអនុវត្ដ នៅក្នុងប្រព័ន្ធច្បាប់កម្ពុជា ដោយរួមទាំង រយះការបោះពុម្ភផ្សាយ នៅក្នុងរាជកិច្ច និងការដាក់បញ្ចូលបញ្ញាតិ ទាំងស្រុងក្នុងច្បាប់ជាតិ ដោយរួមទាំងតាមរយះការបញ្ចូលទណ្ឌកម្មផ្សេងៗ តាមដែលអាចធ្វើទៅបាន ។ គណៈកម្មាធិការ ក៏បានស្នើសុំ ផងដែរ អោយរដ្ឋភាគីអនុវត្ដ វិធានការផ្សេងៗ ដើម្បីផ្សាព្វផ្សាយ ការយល់ដឹងអំពីអនុសញ្ញានេះដល់ចៅក្រម ព្រះរាជអាជ្ញា និងមេធាវីនានា ហើយដាក់បញ្ចូល អនុសញ្ញា នេះទៅក្នុងកម្មវិធីសិក្សា ពីសិទ្ធមនុស្ស រួមទាំងសិទ្ធិនារី ដើម្បីធានាធ្វើយ៉ាង ណា អោយបុគ្គល់គ្រប់រូប យល់ដឹងអំពីស្មារតី គោលបំណង និងបញ្ញាតិ្ដទាំងឡាយ នៃអនុសញ្ញានេះ ហើយត្រូវបានយកទៅប្រើប្រាស់ នៅក្នុងកិច្ចដំណើរការរបស់តុលាការ។

១១.គណៈ កម្មាធីការមានការព្រួយបារម្ភថា មិនមានកំណត់និយមន័យ ជាក់ច្បាស់ជា ចរិត និងទ្រង់ទ្រាយនៃការរើសអើងប្រឆាំងនឹងស្រ្ដីភេទ ស្របតាមមាត្រ១ នៃអនុសញ្ញានេះ ដែលហាមមិនអោយមានការរើសអើង ដោយផ្ទាល់ ឬដោយប្រយោលក្ដី នៅក្នុងច្បាប់កម្ពុជា ។ គណៈកម្មាធិការក៏មានការព្រួយបារម្ភថា មិនមានបញ្ញាតិច្បាប់ណាមួយ ចែងអំពីវិធានការ ពិសេសបណ្ដោះអាសន្ន។

១២.គណៈកម្មាធិការស្នើសុំយ៉ាងទទួចដល់ភាគីរដ្ឋ សុំអោយរដ្ឋបញ្ចូលទៅក្នុងច្បាប់ ជាតិ នូវនិយមន័យនៃពាក្យ រើសអើងនឹងស្រ្ដីភេទ ជុំវិញពាក្យថា ការរើសអើងដោយផ្តាល់ ឬដោយមិនផ្ទាល់ ស្របតាមមាត្រា១ នៃអនុសញ្ញានេះ។ គណៈកម្មាធិការស្នើសុំអោយរដ្ឋភាគី ឆ្លៀតឪកាស ដែលមានកិច្ចដំណើរការ ធ្វើកំណេទម្រង់នៃច្បាប់ ធ្វើអោយមានភាពចុះសម្រុង និងភាពស្រប់គ្នាទាំងស្រុងរវាងច្បាប់ជាតិ និងបទបញ្ញាតិនានា នៃអនុសញ្ញានេះ។ គណៈកម្មាធិការស្នើសុំផងដែរ អោយរដ្ឋភាគីដាក់បញ្ចូលនូវទណ្ឌកម្មសមស្រប ទៅក្នុងក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ ចំពោះទង្វើរើសអើងប្រឆំាងនឹងស្រ្ដីភេទ និងធានាអោយមានដំណោះស្រាយ ប្រកបដោយប្រសិទ្ធិភាពចំពោះស្រ្ដី ដែលត្រូវគេរំលោភសិទ្ធិ ។ គណៈកម្មាធិការ ស្នើថែមទៀត អោយបង្កើតបញ្ញតិច្បាប់ស្ដីពី វិធានការពិសេសបណ្ដោះអាសន្ន ដើម្បីពន្លឿនភាពស្មើគ្នា តាមព្រឹត្ដន័យ ស្របតាមមាត្រា៤.១ នៃអនុសញ្ញានេះ ។

១៣.គណៈកម្មាធិការ មានការព្រួយបារម្ភ អំពីកំរិត និងទំហំនៃ វិធីផ្សេងៗ សំរាប់ស្រ្ដី​ នៅមិនទាន់ មានភាព ច្បាស់លាស់ នៅឡើយ  ហើយ មិនមាន ទិន្នន័យ បង្ហាញ អំពីលទ្ធផល នៃ ការអនុវត្ដ ឬ ប្រសិទ្ធិភាពនៃ វិធានការផ្សេងៗ រួមទាំង ការបញ្រ្ជាប វិស័យ យេនឌ័រ ទៅក្នុងយុទ្ធិសាស្រ្ដ ជាតិ កាត់បន្ថយ ភាពក្រីក្រ ឆ្នាំ ២០០៣ ដល់២០០៥ ។  គណៈកម្មាធិការ ក៏មានការព្រួយ បារម្ភ ផងដែរ អំពីការយកចិត្ដ ទុកដាក់ ទៅលើសិទ្ធិ ស្រ្ដី ដែល សិទ្ធិនេះ អាចត្រុវបានគេ ធ្វើសមាហរណកម្ម មិន បានគ្រប់ គ្រាន់ទៅ ក្របខ័ណ្ឌ ម៉ាក្រូ សេដ្ខកិច្ច របស់ប្រទេស​ ។

១៤.គណៈកម្មាធិការស្នើសុំ ធ្វើ សមាហរណ កម្ម បញ្ចូល ការទទួល ស្គាល់ និងការអនុវត្ដន៏ សិទ្ធិទ្រឹស្ដី ទៅ ក្នុងយុទ្ធិសាស្រ្ដ ចតុកោណ សំរាប់ ការអភិវឌ្ឍន៏ ការងារ សមភាព និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់  ក្របខ័ណ្ឌ នៃ គោលការណ៏ សមភាព និងភាពមិនរើសអើង ដែលមាន ចែង នៅក្នុងអនុសញ្ញានេះ ។ គណៈកម្មាធិការ អំពាវនាវ អោយរដ្ឋភាគី  ធានាអោយ មានការសំរប សំរួល គ្រប់គ្រាន់ នៅក្នុងកម្មវិធី គ្រប់វិស័យ ទាំងអស់ ដើម្បីអោយការអនុវត្ដន៏ គោល ដៅ មានភាពស្របគ្នា ពាក់ព័ន្ធទៅនឹងការ បញ្ជ្រាប យេនឌ័រ ។ គណៈកម្មាធិការស្នើផងដែរ អោយ ការអនុវត្ដន៏ កម្មវិធី ទាំងអស់ គឺដើម្បីភាពជឿនលឿន របស់ស្រ្ដី រួម ទាំងការខិតខំ ប្រឹងប្រែង បញ្ជ្រាបយេនឌ័រ ត្រូវស្ថិត ក្រោម ការខ្លំាមើល ហើយប្រសិទ្ធិភាព នៃ យន្ដការ ជាតិ ដើម្បីភាពជឿនលឿន របស់ស្រ្ដី និង ស្ថាប័នពាក់ព័ន្ធនានា  ដូចជា ក្រុម ប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្ដី និង ក្រុមការងារ បច្ចេកទេស ស្ដីពីយេនឌ័រ ក៏ត្រូវស្ថិតក្រោម ការពិនិត្យ និង វាយតំលៃ ផងដែរ ។ គណៈកម្មាធិការ ស្នើសុំ អោយរដ្ឋភាគី ផ្ដល់ព័ត៌មាន ស្ដីពី កំរិត និង ទំហំ ក៏ដូចជា អំពីលទ្ធផល និង ផលប៉ះ ពាល់នៃ កម្មវិធី  របស់ខ្លួន សំរាប់ស្រ្ដី និង ការវាយតំលៃ ស្ថាប័នទទួល បន្ទុក កិច្ចការណ៏ នារី នៅក្នុងរាយការណ៏ តាម កាលកំណត់ លើក ក្រោយ របសខ្លួន ។

១៥. ទន្ទឹម នឹងការស្វាគមន៏​នឹងការ អនុម័តច្បាប់ ស្ដីពីការបង្ការ អំពើហិង្សាក្នុង គ្រួសារ និងកិច្ចការពារ ជនរងគ្រោះ និង ធ្វើកំណែទម្រង់ ព្រហ្មទណ្ឌ នេះ គណៈកម្មាធិការ មានការព្រួយបារមភ្ភ ថា បញ្ញាតិ្ដ ទាំងឡាយ នៅក្នុងច្បាប់ អាចដាក់ កំរិត លើការអនុវត្ដរបស់ វា ក្នុងករណី នៃការ រំលោភ ដោយ សហព័ទ្ធ ហើយវាមិនបាន រារាំង អតីតសហព័ទ្ធ  មិនអោយប្រព្រឹត្ដ រំលោភផងដែរ ។ គណៈកម្មាធិការ ក៏ មានការព្រួយបារម្ភ អំពីការជឿនលឿន នៅមានកំរិត ក្នុងការទប់ ស្កាត់ និង ការលុបបំបាត់អំពើ ហិង្សា ប្រឆាំងនឹង ស្រ្ដី ភេទ ។

១៦. គណៈកម្មាធិការ ស្នើសុំ យ៉ាងទទួច ដល់រដ្ឋភាគី ឪ្យចាត់ទុក ជាបញ្ហា អាទិភាព ខ្ពស់ ចំពោះការ អនុវត្ដ គោលដៅ​ ទូលំទូលាយ មួយ  ដើម្បីបញ្ឈប់ គ្រប់ រូបភាព នៃអំពើហិង្សា ប្រឆាំងនឹងស្រ្ដី ភេទ ដោយរួម ទាំងការ  អនុវត្ដន៏ និង ការឃ្លាំមើល ដ៏មាន ប្រសិទ្ធភាព ទៅលើច្បាប់ ស្ដីពីអំពើ ហិង្សា ក្នុងគ្រួសារ ។  គណៈ កម្មាធិការ ស្នើអោយរដ្ឋភាគីរិះ រកវិធី បង្កើន ចំនួន ចៅក្រម និង មន្រ្ដី អនុវត្ដ ច្បាប់ ជាស្រ្ដី  ដែលជា មធ្យោបាយ មួយ ក្នុងការជំរុញ​ លើក ទឹកចិត្ដអោយ ស្រ្ដី រាយការណ៏ ពីករណី ផ្សេងៗ ពាក់ព័ន្ធនឹង អំពើហិង្សា ។

១៧.ដោយសំគាល់ឃើញ តំលៃ នៃមរតកវប្បធម៌ នៃប្រទេសកម្ពូជា គណះកម្មាធិការ មានការព្រួយបារម្ភ អំពីការបែងចែកយ៉ាង ខ្លាំង អំពីតួនាទីខាង យេនឌ័រ ជា ពិសេសបានបែងចែក នៅក្នុង ក្រមសីលធម៌ ជា ប្រពៃណី ដែលគេស្គាល់ថា ច្បាប់ស្រី ដែលទទួលស្គាល់ ការរើសអើង ប្រឆាំង នឹងស្រ្ដីភេទ ជារឿង ស្របច្បាប់ ហើយ រារាំងស្ដ្រី មិនអោយប្រើប្រាស់ សិទ្ធិ របស់ខ្លួន និង ការទទួល បានសិទ្ធិស្មើ គ្នា រវាង បុរស និង ស្រ្ដី នៅក្នុងសង្គម កម្ពុជា​។


១៨.គណៈកម្មាធិការស្នើសុំអោយរដ្ឋភាគី រួមទាំងស្ថាប័ន ពាក់ព័ន្ធ ទាំងអស់នៅក្នុង សង្គម អោយធ្វើការវាយតំលៃ អោយបានទូលំទូលាយ ទៅលើក្រមសីលធម៌ ជាប្រពៃណី ជាប្រយោជន៏ ដើម្បីកំណត់ ធាតុ ទាំងឡាយ ដែលនាំ​អោយ ដែលនាំអោយមាន ការរើសអើង និងស្រ្ដី ភេទ ហើយ ដែល ជារឹសគល់ នាំអោយស្រ្ដីបាត់បង់ អត្ថប្រយោជន៏ នៅក្នុងវិស័យ នានា ដូចជា វិស័យអប់រំ ការងារ និង ជីវភាពសាធារណះ និង ជីវភាពនយោបាយ ហើយដែល ជាកត្ដាកំណត់ អោយមានការរីករាលដាល នៃអំពើហិង្សា លើមូលដ្ឋានយេនឌ័រ ។ គណះកម្មការ ស្នើសុំ ឪ្យរដ្ឋភាគី បញ្ឈប់ការ ផ្សព្វផ្សាយ និងការបង្រៀនគោលការផ្សេងៗ នៃ ក្រមសីលធម៌ ប្រពៃណី ដែលនាំអោយមាន ការរើសអើង ប្រឆាំងនឹងស្រី្ដភេទ ហើយ ជំនួសវិញ ដោយការធ្វើការ ខិតខំប្រឹងប្រែង គ្រប់បែបយ៉ាង សាធារណះជន ទូទៅយល់ ពីអនុសញ្ញា និងគោលការណ៏ សមភាព រវាងបុរស និងស្រ្ដី ។ គណៈកម្មាធិការ សូមអំពាវនាវ ដល់រដ្ឋភាគី អោយអនុវត្ដ យុទ្ធនាការជាតិ និងធ្វើការយ៉ាងសកម្ម ឆ្ពោះទៅរក ការលុបបំបាត់ ផ្នត់គំនិត ដែលទាក់ទង នឹងមុខងារជាប្រពៃណី របស់ បុរស និងស្រ្ដី នៅក្នុងគ្រួសារ និង នៅក្នុង សង្គម ទាំងមូល  ស្របតាម មាត្រ២ (ច) និងមាត្រា៥(ក) នៃអនុសញ្ញា បង្កើនការ យល់ដឹងថែម ទៀត អំពីអត្ថន័យ និង ខ្លឹមសារអំពីសិទ្ធិស្មើគ្នា របស់ស្រ្ដី នៅក្នុងវិស័យធំៗ និង បង្កើន ការយល់ដឹង អំពើហិង្សាលើស្រ្ដីភេទ  គឺជាការរំលោភ បំពាន ទៅលើសិទ្ធិស្រ្ដី ដែលជា តំលៃខាងសង្គម យ៉ាងធំធេង សំរាប់សហគមន៏ ទាំងមូល ។ គណះកម្មាធិការ ស្នើសុំ អោយរដ្ឋភាគី ផ្ដល់ អោយខ្លួន នៅក្នុងរបាយការណ៏ លើកក្រោយ អំពី លទ្ធភាពនៃ ការវាយ តំលៃ ទៅលើក្រមសីលធម៌ អំពីវិធាននានា ដែលបានចាត់ឡើង ឆ្លើយតបទៅនឹងលទ្ធផល ទាំងនោះ និងឥទ្ធិពល របស់វាទៅលើការផ្លាស់ប្ដូរ 
និង លើផ្នត់គំនិត ទាំងនេះ ។


១៩.នៅពេលសំគាលឃើញ មានការអនុវត្ដន៏លើវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនិង ការជូនដូរមនុស្ស រួមមានការពិនិត្យច្បាប់ និង ការអនុម័តកិច្ចព្រមព្រៀង អនុតំបន់ឆ្លងដែន គណៈកម្មាធិការសំដែង នូវកង្វល់ អំពីការអនុវត្ដច្បាប់ នេះ មិនទាន់ពេញលេញនៅឡើយ និទណ្ឌភាពនៃអ្នកជួញដូរ មនុស្ស និងគ្មានទិន្នន័យច្បាស់លាស់ អំពីករណីជួញដូរមនុស្ស​។ ហើយ មានការព្រួយបារម្ភ អំពីស្លាកស្នាម អាស្រូវ របស់ជនរងគ្រោះ ដោយការជូញដូរ និង ការចាត់វិធានការមិន បានគ្រប់គ្រាន់ ចំពោះការស្ដានិតិសម្បទា និងការធ្វើសមាហរណកម្ម ទៅក្នុងសហគមន៏ ។

២០.គណៈកម្មាធិការស្នើសុំ អោយមានការខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនិង ការជួញដូរ មនុស្ស និង ការធ្វើអាជីវកម្មផ្លូវភេទ ស្រ្ដី​និង កុមារី តាមរយះ ការលើឡើង អំពីប្រភព ឬសគល់ របស់វា ដើម្បីចាត់វិធានការទប់ស្កាត់ យ៉ាងទូលំទូលាយ រួមទាំងយុទ្ធសាស្រ្ដ កាត់បន្ថយ ភាពក្រីក្រ ដែលមានរំញោច យេនឌ័រ  យុទ្ធនាការ ផ្សព្វផ្សាយ ការយល់ដឹង និង ការផ្ដល់មធ្យោបាយ ផ្សេងៗ នៃអាជីវភាពរស់នៅ ។ 


Powered by Blogger