ច្បាប់

ច្បាប់ស្ដីពី ការបង្រ្កាប់អំពើពង្រាត់ និងលក់ដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើមនុស្ស
ជំពូកទី១ 
បទបញ្ញត្ដិទូទៅ
មាត្រា១
ច្បាប់នេះ មានគោលដៅ បង្រាប អំពើពង្រត់មនុស្សយក ទៅលក់ដូរ និង អំពើធ្វើអាជីវកម្ម លើមនុស្ស ដើម្បីធ្វើនិតិសម្បទា និងលើក កំពស់ ការគោរព ប្រពៃណីជាតិល្អ ការការពារសេចក្ដីថ្លៃថ្នូរ របស់មនុស្ស និង ការការពារសុខភាព និងសុខុមាលភាព របស់ប្រជាជន ។ 

មាត្រា២
ត្រូវហាមឃាត់ដាច់ខាត អំពើពង្រត់មនុស្ស យកទៅលក់ ដូរ ឬយក ទៅធ្វើពេស្យាចារ និង អំពើធ្វើ អាជីវកម្ម លើមនុស្ស នៅក្នុង ឬក្រៅ ទឹកដីនៃ ព្រះរាជណាចក្រកម្ពុជា ។ 

ជំពូកទី២
អំពីអំពើពង្រត់មនុស្ស យកទៅលក់ ឬយកទៅធ្វើពេស្យាចារ
មាត្រា៣
ជនណាអូស ទាញមនុស្ស ទោះបីស្រីឬ ប្រុស អនិតិជន ឬនិតិជន មានសញ្ញាតិអ្វី ក៏ដោយ ដោយវិធីលោង លោម សន្យាអោយ ប្រាក់កាស ឬ គ្រឿងអលង្ការ ឬ តាមវីធីណាក៏ដោយ ទោះបីស្វាមីរបស់​ ខ្លួន សុខចិត្ដ ឬមិនសុខ ចិត្ដ ដោយវិធីបង្ខិតបង្ខំ គំរាមកំហែង ឬ ប្រើថ្នាំសន្ដំ ស្មារតិ និងសតិអារម្មណ៏ ដើម្បីពង្រត់ យកទៅលក់ ឬ យកទៅធ្វើពេស្យាចារ ជននោះ ត្រូវផ្ទាន្ទាទោស ដាក់ពន្ធធនាគារ ពី១០ ឆ្នាំ ដល់១៥ឆ្នាំ ។ បើ ជនរងគ្រោះ ជាអនិតិជន អាយុតិចជាង ១៥ ឆ្នាំ ត្រូវផ្ទន្ទាទោស ដាក់ពន្ធធនាគារ ពី១៥ ឆ្នាំ ដល់២០ ឆ្នាំ ។ 
អ្នកសមគំនិត អ្នកលក់ អ្នកទទួលទិញ ឬទទួលយក ត្រូវមានទោស ដូចអ្នកប្រព្រឹត្ដដែរ ។ 
ត្រូវចាត់ទុក ជាអ្នកសមគំនិតដែរ អ្នកដែលផ្ដល់ប្រាក់ ឬ ផ្ដល់បធ្យោបាយផ្សេងៗ សម្រាប់ប្រព្រឹត្ដបទ ល្មើស ។ 
មធ្យោបាយ ដឹកជញ្ជូន សម្ភារះ និងទ្រព្យសម្បតិ្ដ ប្រើប្រាស់ ក្នុងពេលប្រព្រឹត្ដ បទល្មើស ត្រូវរឹប អូស ជាទ្រព្យសម្បត្ដិ រដ្ឋ។ 

ជំពូកទី៣ 
អំពីសញ្ជារកម្ម
មាត្រា៤
និងត្រូវចាត់ទុក ជាសញ្ចារិក ឬ សញ្ចារិកាឬ ជន ពេស្យា ជនណាៈ 
១.ដែលពុំទំនុក បំរុង  ឬការពារជនណាម្នាក់ ឬ ច្រើននាក់ ទោះបីតាមមធ្យោបាយ ណាក៏ដោយ ហើយ ដោយបានដឹងជា មុន នូវអំពើពេស្យាចារ របស់ជននោះ ឬ ក៏ទាក់ភ្ញៀវ អោយជននោះ ក្នុងគោល ដៅពេស្យាចារ ឬ 
២. ដែលចែកភាគផល ដែលបានមកពី អំពើពេស្យាចារ ជាប្រក្រតី  ទោះជាក្នុងទ្រង់ទ្រាយ ណាក៏ដោយ ឬ 
៣. ដែលយក ស្រ្ដី ឬ បុរស ទោះបីតាមមធ្យោបាយ ណាក៏ដោយ ទៅ បង្ហាត់បង្រៀន បញ្ចុះបញ្ចូល អោយ ធ្វើជាស្រ្ដី ឬបុរស ពេស្យា ឬ 
៤. ដែលធ្វើជាអ្នក កណ្ដាល ទោះបីតាមរូបភាព ណាក៏ដោយ បង្កើតអោយមានទំនាក់ទំនងរវាង បុរសពេស្យា  ឬស្រ្ដីពេស្យា ជាមួយ នឹងមេបនពេស្យាចារ ឬ ជាមួយអ្នកផ្ដល់ កំរៃលើពេស្យាចារ អ្នកដទៃ ឬ 
៥. ដែលអោយ បុរសឬ ស្រ្ដី នៅក្នុងផ្ទះ របស់ខ្លួន ឬកន្លែងណាមួយ ក្នុងគោលដៅ អោយជន ទាំំងនោះ ធ្វើ ពេស្យាចារ រកប្រាក់អោយខ្លួន ។

មាត្រា៥
សញ្ចារិក ឬសញ្ចារិកា ឬជនជាមេពេស្យា ត្រូវផ្ទន្ទាទោស ដាក់ពន្ទនាគារ ពី៥ឆ្នាំ ដល់១០ ឆ្នាំ ។ ក្នុងករណី មិនរាងចាល ត្រូវយកទ្វេគុណ នៃទោសមក អនុវត្ដ
ត្រូវផ្ដន្ទាទោស​ដាក់ពន្ទនាគារ ចាប់ពី១០ ដល់២០ ឆ្នាំ ក្នុងករណីសញ្ចារកម្មៈ​
១ . ប្រព្រឹត្ដបទល្មើស លើអនិតិជន អាយុក្រោម ១៥ ឆ្នាំ ឬ
២. ប្រព្រឹត្ដបទ ល្មើស ដោយបង្ខិត បង្ខំ វិហិង្សា ឬដោយ ការគំរាមកំហែង ឬ ដោយអារុធឬ
៣. ប្រព្រឹត្ដដោយជា ស្វាមី ភរិយា ឬសង្សា ឬ ឪពុកម្ដាយ ឬ អាណាព្យាបាយ ដែលបង្ខំបុរស ឬ ស្រ្ដី ឪ្យធ្វើពេស្យាចារ ឬ
៤ . ជាការ បង្ខំ ដោយជនរងគ្រោះ ធ្វើពេស្យាចារ នៅក្រៅប្រទេស ឬបង្ខំជន រងគ្រោះ ដែលជាបរទេស អោយ ធ្វើពេស្យាចារ នៅលើទឹកដីកម្ពុជា ។ តុលាការអាចយក អនុទោស ត្រូង់ស្ថាន បន្ថយ សិទ្ធិ ពលរដ្ឋ​ និងហាមស្នាក់ អាស្រ័យ មកផ្ដន្ទា បន្ថែម ពីលើមូលទោស ខាងលើនេះ បាន។

មាត្រា៦ 
អ្នកសមគំនិត ឬ អ្នកប៉ុនប៉ងប្រព្រឹត្ដ បទល្មើស ដូចមានចែង ក្នុងមាត្រា៤ និង ៥ ត្រូវទទូលផ្តន្ទាទោស ដូច អ្នកប្រព្រឹត្ដដែរ ។

ជំពូកទី៤ 
អំពើអនាចារ​
មាត្រា៧ 
ជនណាដែល បើកកន្លែង សម្រាប់ប្រព្រឹត្ដអំពើ អនាចារ ឬ អំពើអាសអាភាស ផ្សេងៗ ត្រូវផ្ដន្ទាទោស ចាប់ពី១ឆ្នាំ ដល់៥​ឆ្នាំ  និងពិន័យជា ប្រាក់ ពី៥ ០០០​ ០០០ រៀល ( ប្រាំលានរៀន) ដល់ ៣០ ០០០ ០០០រៀល (សាមសិបលានរៀល) ។ ក្នុងករណី មិនរាងចាល ត្រូវផ្តន្ទាទោស ទ្វេជាពី ។

មាត្រា៨ 
ជនណាដែល បានប្រព្រឹត្ដអំពើអនាចារ  លើអនិតិជន អាយុ ក្រោម ១៥ ឆ្នាំ ទោះជាអនិតិជននោះ ស្មគ្រ័ចិត្ដក្ដី  ឬ ដោយទិញ ក្មេងនោះ ពីអ្នកដទៃ ក្ដី ឬ ទិញពីជន ជាមេពេស្យាក្ដី ជននោះ ត្រូវ ផ្ដន្ទាទោស  ដាក់ពន្ធនាគារ ពី១០ ឆ្នាំដល់ ២០ ឆ្នាំ ។ ក្នុងករណីមិនរាងចាល ត្រូវយកអតិបរមា នៃទោស មក អនុវត្ដ ។
តុលាការអាច យកអនុទោស ត្រងស្ថានកាត់បន្ថយ សិទ្ធពលរដ្ឋ និង ហាមស្នាក់អាស្រ័យ មកផ្ដន្ទាបន្ថែម លើមូល ទោស ខាងលើ នេះបាន ។

ជំពូកទី៥
អវសានបញ្ញតិ្ហ
មាត្រា៩ 
ការណែនាំ លំអិត សំរាប់ អនុវត្ដច្បាប់នេះ ត្រូវកំណត់ ដោយអនុក្រិត្យ ។

មាត្រា១០ 
បទបញ្ចាត្ដិ ទាំងឡាយណា ដែលផ្ទុយ នឹងច្បាប់នេះ ទុកជានិរាករណ៏ ។ 

Powered by Blogger