១០សំនួរមុនពេលបង្កើតWebsite


ម្ចាស់website មួយចំនួនបង្កើតកំហុស ចំពោះការបង្កើតwebsite ដោយគ្មានគំរោងច្បាស់លាស់ សំរាប់ជំនួញរបស់ពួកគេ។
នេះពិតជាមូលហេតុដែល ធ្វើអោយពួកគេធ្វើការមិនបានសំរេច ។ មានwebsite ប្រមាណជា១០០០ website ត្រូវបាន
បោះបង់ចោល ដោយសារតែពួកគេខ្វះការប្រុងប្រយ័ត្នចំពោះគំរោងនានាក្នុងការបង្កើតwebsite ។មុនពេល​ អ្នកចាប់ផ្ដើម
បង្កើតwebsite អ្នកគួរសួរខ្លួនឯង នូវសំនួរមួយ ចំនួន ជៀសវាងបង្កើតអោយមានកំហុសនៅ ពាក់កណ្ដាលផ្លូវ។ ខាងក្រោម
នេះជាសំនួរចំនួន១០ ដែលយើងត្រូវ សួរខ្លួនឯង អំពីរការបង្កើត website:
១) តើគោលបំណងនៃជំនួយរបស់អ្នកគឺជាអ្វី? វាគឺជាការងាយស្រួលនិយាយណាស់ ដែលថា ខ្ញុំចង់រកលុយ ទោះជាយ៉ាងណាក៏ដោយនេះ មិនមែនជាហេតុផល
ដែលល្អទេ ។ គិតអំពីរហេតុផលដែល ធ្វើអោយអ្នកងប់នឹងវា។
២)តើWebsite របស់អ្នកបង្កើតឡើងក្នុង គោល
បំណងអ្វី?
នេះគឺជាសំនួរដែលអ្នកទស្សនាភាគច្រើន សួរនៅពេលគេចូលទៅទស្សនា Website របស់អ្នក ។នៅទំព័រ
ដើមរបស់អ្នកត្រូវតែ ពន្យល់អោយបានច្បាស់អំពីរគោលបំណងរបស់អ្នក និង គុណប្រយោជន៏របស់Website របស់អ្នក ឬ ក៏
សេវាអ្វីមួយដែលអ្នកបានអោយគេ។
៣)តើប្រភេទទំនិញ ឬសេវាអ្វីដែលអ្នកនឹងលក់
?
ស្វែងរកទីផ្សារ នៃទំនិញ ឬសេវា របស់អ្នក ដោយការសសេរ Keyword ដើម្បីងាយស្រួលក្នុង ការស្រាវជ្រាវ ។ ប្រើកម្មវិធីGoogle Keyword ដើម្បីស្វែងរកពីរkeywordមួយចំនួន ដែលបានទទួលជារៀងរាល់ខែ។ ប្រសិនបើគ្មានការស្រាវ
ជ្រាវ នោះមានន័យថា មិនមានប្រាក់សំណង ដូច្នេះគ្មានតំលៃសំរាប់ទីផ្សារ។ ប្រសិនបើវា គឺជាការប្រកួតប្រជែងទីផ្សារខ្លាំង
(រាប់លាននៃការស្រាវជ្រាវក្នុងមួយខែ) វាប្រហែលជាលំបាកក្នុងការ ទប់ទល់ ជាមួយនិងការប្រកួតប្រជែងរបស់អ្នក ហើយ បង្កើតបានប្រាក់ចំនេញយ៉ាងច្រើន សំរាប់ជំនួញរបស់អ្នក។
៤)ទំនិញប៉ុន្មានប្រភេទដែលអ្នកនឹងលក់តាមwebsiteរបស់អ្នក?អ្នកត្រូវធ្វើការ សំរេចចិត្ដថា តើwebsite
របស់អ្នក ត្រូវបានប៉ុន្មានទំព័រ ? ប្រសិនបើអ្នក លក់តែទំនិញ ឬ សេវា តាមonline តែមួយមុខ , អ្នកប្រហែលជាត្រូវការ
តែ ៤ ទំព័រតែប៉ុណ្ណោះ ។ ឧទាហរណ៏ ៖ ដូចជា ទំព័រដើម , ទំនិញ(ឬសេវា) , អំពីយើងខ្ញុំ, ទំនាក់ទំនង ។ប្រសិនបើអ្នក លក់១០០ មុខ អ្នកនិងត្រូវការDatabase Driven ដើម្បីផ្ទុក និង គ្រប់គ្រងរាល់ទិន្នន័យទាំងអស់។
៥) តើទំនិញចំនួនប៉ុន្មានដែលអ្នកមាន?
ការប្រែប្រួលអាចរួម មាន ទំហំ ពណ៌ ប្រភេទ ,sku#, ការផ្ញើឥវ៉ាន់ ,ពន្ធ? អ្នកប្រាកដទេ ចំពោះការដឹកជញ្ជូនដែលអ្នកគិត
ថា អ្វីៗទាំងអស់នោះវាអាចទៅរួច។
៦) តើអ្នកនិងទទួល ការបង់ប្រាក់ បានយ៉ាង
ដូចម្ដេច?
ដើម្បីទទួលបានការបង់ប្រាក់តាមរយះonline , អ្នកនិងត្រូវការរទេះទិញឥវ៉ាន់ គណនីរបស់ឈ្មួញ របស់
អ្នកដោយវិធីណា ហើយ លិខិតបញ្ជាក់ssl សំរាប់ការលក់ដូររបស់អ្នក ។ មានន័យថា អ្នកនិង មានតម្លៃ និង តម្លៃរបស់អ្នក
ដំនើរការគ្រប់ពេលវេលានៅពេលដែល អតិថិជនបានទិញ ទំនិញពីរ websiteរបស់អ្នក ។
៧)តើអ្នកមានគំរោង web Hosting ដែររឺទេ?Website របស់អ្នក ត្រូវការហស្ទីងដើម្បីផ្ទុកឯកសារនៅលើonlineដែររឺទេ? សូមធ្វើការជ្រើសរើស គំរោងហស្ទីង ដែលកន្លែងគ្រប់គ្រាន់សំរាប់ រាល់ឯកសាររបស់ អ្នក ហើយដើម្បីទទួលបានអតិថិជនជារៀងរាល់ខែ។
៨)តើអ្នកត្រូវការថែរក្សាwebsite ដោយខ្លួនឯង
មែនទេ?
សួរសំនួរនេះទៅកាន់ខ្លួនឯង មុនពេលនិងសំរេចចិត្ដថា តើអ្នកណាជាអ្នករចនា website របស់អ្នក ?ប្រសិន
បើwebsite របស់អ្នក មាន១០០ទំព័រ ហើយអ្នកត្រូវគិតថា អ្នកត្រូវការប្រព័ន្ធគ្រប់គ្រងមួយណា ដូចជា wordpress, Joomla
or zen cart។ ពួកគេអាចស្ទុកទុកឯកសារបាន១០០ ប្រភេទ នៅក្នុង Database របស់យើង ។ website របស់យើង
អាចគ្រប់គ្រង (បន្ថែម ,កែប្រែ , ឬក៏លុបទំព័រផ្សេងៗបាន)។
៩)តើអ្នកមានគំរោងទីផ្សារដែរឬទេ?
ដើម្បីអាចបង្កើតបានប្រាក់ចំនេញតាមរយះ business online បានអ្នកត្រូវតែបង្កើតគំរោង ដើម្បីផ្សព្វផ្សាយវា ។ វិធីខ្លះ អាចរួមបញ្ចូល តាមរយះការSearch engine , Pay Per click , អត្ថបទដែលបង្ហាញពីរទីផ្សារ , បណ្ដាញផ្សព្វផ្សាយ
សង្គម , វិឌីអូរផ្សែងៗ។ល។ ការផ្សព្វផ្សាយwebsiteអាចធ្វើឡើងជារឿយៗ និង ពិតប្រាកដដើម្បីធ្វើអោយមានប្រសិទ្ធភាព។
១០) តើអ្នកនិងធ្វើការជាមួយឧបករណ៏ត្រួត
ពិនិត្យ ស្ថិតិលេខយ៉ាងដូចម្ដេច?
ត្រួតពិនិត្យ ប្រសិនបើwebhosting របស់អ្នករួមបញ្ចូលស្ថិតិ ។ ប្រសិនបើអត់
បង្កើតវា និង បញ្ចូលកូដនៅលើwebPageរបស់អ្នក ។ វានិងបង្ហាញថា មានចំនួនប៉ុន្មានជារៀងរាល់ថ្ងៃ រាល់សប្ដាហ៏ រាល់ខែ រាល់ឆ្នាំ ទទួលបានអ្នកទស្សនាចំនួនប៉ុន្មាន ។ប្រសិនបើអ្នកឆ្លើយសំនួរទាំង១០ ដំបូង អ្នក និងជៀសផុតពីររណ្ដៅ
គ្រោះថ្នាក់នៃការរចនា និង ការបង្កើតwebsite ហើយនិងបង្កើតបានប្រាក់ចំនេញតាមរយះwebsiteរបស់អ្នកទៀតផង។

Powered by Blogger