ទស្សនវិជ្ជា
Labels: ទស្សនវិជ្ជា philosophy
ទស្សនវិជ្ជា ជាការសិក្សាអំពីចំនេះដឹងទូទៅ និងជាមូលហេតុសំខាន់របស់បញ្ហាចំពោះបញ្ហាដូចជាៈ អត្ថិភាព ចំនេះដឹង តំលៃ ហេតុផល ចិត្ដគំនិត ហើយនិងភាសា។ វាធ្វើអោយយើងស្គាល់ច្បាស់ ពីរ
មធ្យោបាយផ្សេងៗ នៃការស្វែងយល់ឬ មូលហេតុរបស់សំនួរ (ដូចជា ជំនឿខាងអធម្មជាតិ ទេវកថា
ឬ អភូតកថា ឬសិល្បះ) ដោយវាទាក់ទងនិងការស្លាប់រស់ហើយវាជាសេចក្ដីសង្ឃឹមឬទៅលើមូល
ហេតុនៃការឈ្លោះប្រកែកគ្នា។ពាក្យទស្សនវិជ្ជាមកពីភាសាក្រិច φιλοσοφία[philosophia]ដែល
មានន័យថាការស្រលាញ់គតិបណ្ឌិត។ គតិបណ្ឌិតៈ ជាគតិរបស់បណ្ឌិតឬជាប្រាជ្ញាញ្ញាណរបស់អ្នក
ប្រាជ្ង។ នៅក្នុងន័យទស្សនវិជ្ជា លក្ខណះបញ្ញា (ការវិនិច្ឆ័យត្រឹមត្រូវ , មានប្រាជ្ញាឈ្លាសវៃ)។
លក្ខណះសីលធម៍ ជាលក្ខណប្រកបដោយវិចារណញ្ញាណនៃអាកប្បកិរិយា ពោលគឺចេះប្រមាណ
នូវកំលាំង ចំណង់ជាមួយនិងអំណាច ត្រួតត្រាលើខ្លួនឯង។ តាមន័យទូទៅរបស់គតិបណ្ឌិត គឺជាចំនេះដឹងពិត ស្ដីពីរមូលហេតុនៃអ្វីៗគ្រប់យ៉ាង។ ស្រលាញ់ (ការចូលចិត្ដ ការអោយតំលៃ
ការគោរព ការយកចិត្ដទុកដាក់ ចំពោះអ្វីមួយ ការចង់បានអ្វីមួយមករួបរួមនិងខ្លួន) ។
ចំពោះជនជាតិចិន ហៅទស្សនវិជ្ជាថា chih shuch។chih មានន័យថា គតិបណ្ឌិត
shuch មានន័យថា ការសិក្សាអំពី។ នោះមានន័យថាទស្សនវិជ្ជា ជាការសិក្សាអំពីគតិបណ្ឌិត។
ពាក្យchih(hand ដៃ , mouthមាត់, measurmentរង្វាស់) ដូចនេះ ពាក្យសំដី និងសកម្មភាព មិនអាច
ផ្ដាច់ចេញពីរគ្នាទេ ។ មនុស្សមានទស្សនវិជ្ជា គឺប្រែក្លាយជាពាក្យសំដី រឺទ្រឹស្ដីទៅជាសកម្មភាព ឬការអនុវត្ដ។ ចំពោះជនជាតិហិណ្ឌូ ហៅទស្សនវិជ្ជាថាDrasana -seeing(ការមើលឃើញ)
ទស្សនវិជ្ជា គឺជាការមើលឃើញភាពទាំងមូលនៃតថភាពជាមួយគំនិត។ តាមវចនានុក្រមខ្មែរពាក្យទស្សនវិជ្ជា មកពីរពាក្យទស្សនៈ បូកនិងវិជ្ជា។ ទស្សនវិជ្ជា ជាការមើលឃើញ
ដំណើរយល់ឃើញ គំនិត។ វិជ្ជា ឬវិទ្យាសាស្រ្ដ សេចក្ដីដឹងច្បាស់ ការចេះដឹង ចំនេះ វេទមន្ដ មន្ដអាគម។
ត្រូវនិងពាក្យរបស់ក្រិច logos -logy- ការសិក្សាពីរក្បួនច្បាប់ គម្ពីរ តម្រាទ្រឹស្ដី។ ដូចនេះ ទស្សនវិជ្ជា គឺជាការសិក្សាពីរក្បួនច្បាប់ គម្ពីរដែលកើតឡើងពីរទស្សនៈ ឬវិទ្យាសាស្រ្ដ ចែងអំពីរគោលការណ៏
និងបុព្វហេតុសំខាន់ នៃជីវិតមនុស្ស សត្វ រុក្ខជាតិ។
ទស្សនវិជ្ជា និង វិទ្យាសាស្រ្ដ
វិទ្យាសាស្រ្ដ គឺជាអង្គភាពដែលបានផ្ទៀងផ្ទាត់ និងមានលក្ខណះជាប្រព័ន្ធ និងមានវិធីក្នុងការទទួល
បានពុទ្ធិ ។វិទ្យាសាស្រ្ដមានដូចជាវិទ្យាសាស្រ្ដសង្គម ធម្មជាតិ និងមនុស្ស ។