ការរញ្ចួយដីនៅប្រទេសតួគីឆ្នាំ២០១០


នៅប្រទេសតួគីមានការរញ្ចួយដីមួយកើតឡើងកាលពីថ្ងៃទី៨ខែមិនាឆ្នាំ២០១០ ថ្មីៗនេះនៅវេលា
ម៉ោង០២:៣២ម៉ោងនៅក្នុងស្រុក(02:32 UTC) ដែលមានកំលាំង៦.០រ៉ិចទ័រ។ ការរញ្ចួយដីនេះបាន
កើតឡើងនៅក្នុង បាសយុទ្ធស្ថិតនៅក្នុងខេត្ដអ៊ីឡាស៊ីង។ យោងទៅតាមសាពត៍មានក្លូបលបាន
បង្ហាញអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស៥៧នាក់បានបាត់បង់ជីវិត។ ហើយមនុស្ស
ផ្សេងទៀតបានបញ្ចូនទៅកាន់មន្ទីពេទ្យ មានមនុស្សមួយចំនួយបានធ្លាក់ និងខ្លះបានលោតពីរ
លើអាគារក្នុងអំឡុងពេលរញ្ចួយដី។ ហើយគេគិតថានិងមានចំនួនមនុស្សស្លាប់កើនឡើង។
មនុស្សមួយចំនួនបានប្រើរថយន្ដ និងរថយន្ដឈ្នូលដើម្បីដឹកអ្នករបួសទៅកាន់មន្ទីពេទ្យ។
សត្វពាហានះសំរាប់ធ្វើកសិកម្មមួយចំនួនបានងាប់ និងប៉មវិហារអ៊ីស្លាមបានបាក់ស្រុត។
យោងទៅតាមមន្ដ្រីជាច្រើនបាននិយាយថា ភាគច្រើននៃការស្លាប់បានកើតមាននៅក្នុងភូមិ
ចំនួនបីរ គឺភូមិអកកូឡា, យូការី កាណាលី និងកាយាលី។ យ៉ាងហោចណាស់ ភូមិប្រាំទទួល
រងការឈឺចាប់ចំពោះការបាត់បង់ជីវិត។ ការរញ្ចួយដីបានកើតឡើងក្នុងថ្ងៃដែលបន្ទាប់ពីរ
វិស្វករជនជាតិតួគី ផ្ញើររបាយការណ៏ពីរការប្រជុំបង្ហាញការអនុម័តគំរោងសាងសង ហើយនិង
លទ្ធភាពដែលអ៊ីតានបូលនិងអាចកំទេចដោយសារការរញ្ចួយដី ដែលអាចសំលាប់មនុស្សជាង
១០ពាន់នាក់ ហើយអាចមានចំនុចខ្លះក្នុងបីរទសវត្សរ៏បន្ទាប់។

Powered by Blogger