ទស្សនះកិច្ចសិក្សានៅស្ថានីយ៏ទូរទស្សន៏ទទក


សព្វថ្ងៃនេះប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេសកម្ពុជាកំពុង តែរីកចំរើនគួរអោយកតសំគាល់ និងមានការចូលរួមយ៉ាងខ្លាំង ពីរ
សំនាក់យុវជន និង ប្រជាជនផងដែរ។ក្នុងនោះផងដែរ គេសង្កេតឃើញមាន ស្ងានីយ៍ទូរទស្សន៍ជាតិកម្ពុជា ដែលជាទូរ
ទស្សន៍របស់ជាតិ ដែលមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជា យើងសព្វ ថ្ងៃនេះ ។ទន្ទឹមនិង នេះ នៅថ្ងៃទី២៨ខែ ឧសភា ឆ្នាំ ២០១០មានសិស្សផ្នែកទំនាក់ទំនងសង្គម របស់សាលាបច្ចេកទសដុនបូស្កូខេត្ដព្រះសីហនុ បានចុះសិក្សា
ស្វែងយល់ពីរការផ្សព្វផ្សាយរបស់ ស្ថានីយ៏ទូរទស្សន៍នេះ ផងដែរ ដោយសារតែពួកគាត់យល់ឃើញថា ទទក ជាទូរ
ទស្សន៏របស់ជាតិ ដែលមានបទពិសោធន៏យូរឆ្នាំ និង មានការផ្សព្វផ្សាយមានលក្ខណះទូលំទូលាយសំរាប់ប្រជាជន
ខ្មែរក្នុងប្រទេស និង ក្រៅប្រទេសផងដែរ ។ លើសពីរនេះ ទៅ ទៀត ស្ថានយ៏ទទក មានកន្លែង និង ការយកព័ត៍មាន
មានលក្ខណះទូលំទូលាយ ។ក្រុមនិស្សិតរបស់សាលាបច្ចេកទេសដុនបូស្កូ បានធ្វើការស្វែងយល់ពីរសារះសំខាន់ របស់
ប្រព័ន្ធផ្សព្វផ្សាយ របស់ខ្មែរយើងបច្ចុប្បន្ន និង ស្វែងយល់ពីរដំណើរការនៃ ការចាក់ផ្សាយរបស់ទូរទស្សន៏ និងដំណើរ
ការរបស់ប្រព័ន្ធអេឡិចត្រូនិចផ្សេងៗរបស់ទូរទស្សន៏ ។លោក នួសុវណ្ណា ជាអនុប្រធានបច្ចេកទេសរបស់បានមានប្រសាស
រៀបរាប់ពីរសារះសំខាន់របស់ប្រព័ន្ធធីឌីអឹមប៊ី។ដោយពួកគាត់ស្វែងយល់ពីរដំណើរការប្រព័ន្ធ ធីឌីអឹមប៊ី ដែលជាប្រព័ន្ធមួយ
អនុវត្ដក្នុងការផ្សាយរបស់ ទូរទស្សន៏ ។ ក្រោយពីរបានធ្វើការណែនំា ពីរដំនើរការនោះរួចមក សិស្សទាំងអស់
ស្វែងយល់បន្ដ ក្នុងការថតជាលក្ខណះការនិយាយសារព័ត៍មាន និងយកប្លង់ក្នុងការថតផងដែរ។ លើសពីរនេះទៅទៀត ក្នុងប្រព័ន្ធផ្សព្វផ្សាយ អ្វីដែលសំខាន់ ហើយមិនអាចចៀសរួច គឺ ការរចនារូបភាព ក្នុងការរចនារូបភាព មានវិធីជាច្រើន ដែល យើងត្រូវតែចេះ និងអនុវត្ដ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ព្រោះ ក្នុងការថត តែងមានការខុសឆ្គង ជាពិសេស ការថតវីឌីអូរ យើងត្រូវតែយកមកកាត់តនិងបញ្ចូលសំលេង មុននិង ធ្វើការចាក់ផ្សាយជាសាធារណ ។ សរុបសេចក្ដីមក ក្នុងដំណើរការផ្សាយរបស់ទូរទស្សន៏ទទក ត្រូវមានដំនាក់កាលជាច្រើន និងជាលំដាប់ៗ ។ ហើយដោយសារតែ ទទក ជាស្ថានីយ៏របស់ជាតិ ទទក ធ្វើការផ្សព្វផ្សាយ សំខាន់ទៅលើ ព្រឹត្ដិការណ៏របស់ជាតិ ព្រឹត្ដិការណ៏សង្គមដូចជា ចាស់ជរា គ្រោះធម្មជាតិ គ្រោះទឹកជំនន់ ការបង្កបង្កើនផលជាដើម។ ចំនុចសំខាន់របស់ការផ្សព្វផ្សាយគឺធ្វើយ៉ាងណា អោយបានត្រឹមត្រូវ និងឆាប់រហ័សទាន់ពេលវេលា៕

Powered by Blogger