គោលការណ៏ទូទៅនៃការរៀបចំរដ្ឋបាល
Labels: News
គេចែកប្រព័ន្ធគ្រប់គ្រងរដ្ឋជាបី ៣ ប្រភេទ ធំៗ រួមមានដូចជា ៖
1. ប្រព័ន្ធគ្រប់គ្រងរដ្ឋតាមបែបមជ្ឍការ
2. ប្រព័ន្ធគ្រប់គ្រងរដ្ឋតាមបែបវិមជ្ឍការ
3. ប្រព័ន្ធគ្រប់គ្រងរដ្ឋតាមបែបវិសហមជ្ឍការ ។
• បែបមជ្ឍការ
ជាប្រព័ន្ធនៃការប្រមូលផ្ដុំ អំណាចមកក្នុងកណ្ដាប់ដៃ រដ្ឋបាលកណ្ដាល ។ រដ្ឋបាលមូលដ្ឋាន គ្មានសិទ្ធសំរេចចិត្ដ ក្នុងកិច្ចការដោយខ្លួនឯងឡើយ។ រាល់ភារកិច្ចត្រូវមានការឯកភាពពីររដ្ឋបាលកណ្ដាលជាមុន ។
ការគ្រប់គ្រងបែបនេះ ច្រើនតែជាប្រទេស សង្គមនិយម ដែលអនុវត្ដប្រព័ន្ធនេះ ហើយវាមានគុណសម្បត្ដិ និង គុណវិបត្ដិមួយចំនួនដូចជា ៖
ចំពោះគុណសម្បត្ដិ
រដ្ឋបាលកណ្ដាលមិនបាត់បង់អំណាចរបស់ខ្លួន
រដ្ឋបាលកណ្ដាលក្ដាប់ពត័មានបានទាំងស្រុង
រដ្ឋបាលកណ្ដាលរក្សាបាននូវឯកភាពជាតិ
សេចក្ដីសំរេចរបស់ រដ្ឋបាលកណ្ដាល មានលក្ខណះជាគោលការណ៏រួម
ពុំមានករណីផ្ដាច់ខ្លួនចេញពីរដ្ឋបាលកណ្ដាល។
ចំពោះគុណវិបត្ដិ
រដ្ឋបាលគឺមានការងារច្រើនពេក ដោះស្រាយមិនទាន់ពេល
រដ្ឋបាលកណ្ដាលកកស្ទះការងារ
រដ្ឋបាលកណ្ដាល គ្មានពេលចុះសួរសុខ ទុក្ខប្រជាពលរដ្ឋ ជាហេតុធ្វើឲ្យគាត់មិនដឹងនូវពត័មាន មួយចំនួនដូចជា ទុក្ខលំបាករបស់រាស្រ្ដ អ្វីដែលរាស្រ្ដចង់បាន ជាដើម ។
ដោះស្រាយមិនចំគោលដៅ
រដ្ឋនិង រាស្រ្ដចាប់ ផ្ដើមឃ្លាតឆ្ងាយពីរគ្នា
សេចក្ដីសំរេចរបស់ រដ្ឋាភិបាល គ្មានប្រសិទ្ធភាព
អាចមានការបះបោរ
អំណាចគ្រប់គ្រងស្ថិនស្ថេរមិនបានយូរ។
ប្រព័ន្ធគ្រប់គ្រងបែបវិមជ្ឍការ
ជាប្រព័ន្ធនៃការគ្រប់គ្រងបែបផ្ទេរអំណាច ឬ ចែករំលែកអំណាចរបស់ ខ្លួនឲ្យរដ្ឋបាល មូលដ្ឋាន ។ មានសិទ្ធសំរេចកិច្ចការដោយខ្លួន ឯង ដោយមិនចាំបាច់សួរយោបល់ ឬ ស្នើរសុំការអនុញាត្ដិ
ឬ ឯកភាពពីររដ្ឋបាលកណ្ដាលឡើយ ។
ប៉ន្ដែអំណាចរបស់មូលដ្ឋានមាន ដែនកំណត់ អាចធ្វើការងារដោយខ្លួន ឯង បានចំពោះតែ ការអភិវឌ្ឍន៏ ក្នុងមូលដ្ឋាន ហើយនិង ការអភិវឌ្ឍន៏ ដែលមានការពាក់ព័ន្ធផលប្រយោជន័ជាតិ ត្រូវស្នើ សុំ រដ្ឋបាលកណ្ដាល ដដែលដូចជា ៖
បោះពុម្ភក្រដាសប្រាក់
ទ្រព្យសម្បត្ដិទាំងឡាយដែលជាបេតិកភ័ណជាតិ
សន្ដិសញ្ញា , កតិកាសញ្ញា, អនុសញ្ញា និង កិច្ចព្រមព្រៀងផ្សេងៗ ។