ទឹកជំនន់នៅប្រទេស ប៉ាគីស្ថាន
មានទឹកជំនន់ ថ្មីមួយបានកើត មានឡើង នៅ ភាគខាងកើតនៃប្រទេស ប៉ាគីស្ថាន ហើយ មានប្រជាជន ជាង មួយ លាន ធ្វើការភៀសខ្លួន ដើម្បី រកទីសុវិត្ថិភាព ។ ព្រឹត្ដិការណ៏ នេះ បានកើត ឡើង នៅថ្ងៃ ទី ២៦ ខែ សីហា ឆ្នាំ ២០១០ ហើយ គ្រោះមហន្ដរាយ កាន់តែ មានផល ប៉ះទង្គិច ធ្ងន់ធ្ងរ ៗ ឡើង រហូត មកទល់ ថ្ងៃនេះ ។ បើតាម សេចក្ដី រាយការណ៏ របស់ មន្ដ្រី របស់អង្គការសហប្រជាជាតិ បានអោយដឹង ថា ទឹកជំនន់ នោះ បានធ្វើ អោយ មាន មនុស្សជា ច្រើន ត្រូវប្រឈមមុខ នឹង ការចាក់ ចេញពីផ្ទះ របស់ពួកគេ នៅក្នុង ខេត្ដ ស៊ីន នៅតាម បណ្ដោយ មាត់ទន្លេ ស្វូឡិន អ៊ីនដាស ។
អាជ្ញាធម៌ ប៉ាគីស្ថាន បានបញ្ជា អោយ ប្រជាជន ដែលរស់នៅតំបន់នោះ ត្រូវចាក់ចេញ ផ្ទះរបស់ពួកគេ បន្ទាប់ពី មានការកើនឡើង នៃ កំពស់ទឹក របស់ទន្លេ ដែលធ្វើ អោយ ទំនប់ទឹក មិនអាចការពារ បាន។ ប្រជាជនដែលរស់នៅ តំបន់នោះ ជា ១០ ពាន់នាក់ ត្រូវបានភៀសខ្លួន កាល់ពីថ្ងៃអង្គារកន្លងទៅនេះ ។
ទឹកជំនន់ ដែលបានចាប់ផ្ដើម កើនឡើង អស់រយះពេល មួយខែ កន្លង មក បានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិ របស់ ប្រទេស ប៉ាគីស្ថាន យ៉ាងខ្លាំង ។ ក្នុងមហន្ដរាយ នោះ បានសម្លាប់មនុស្ស ប្រហែលជា ១៦០០ នាក់ ហើយ នឹង ២០ នាក់ ផ្សេងទៀតទទួលរងនូវផល ប៉ះទង្គិច។
សហរដ្ឋអាមេរិច មានព័ត៌មានគួអោយ ជឿថា សកម្មប្រយុទ្ធ ប៉ាគីស្ថាន អាចកំណត់អោយ កម្មករ និង មន្រ្ដីប៉ាគីស្ថានដែល ជាប់ពាក់ព័ន្ធ ក្នុងការធ្វើអោយ ទឹកជំនន់នោះ មានការធូរស្បើយ ឡើងវិញ។ អ្នកនាំពាក្យ របស់ ក្រសួង សហរដ្ឋអាមេរិច ភី ជេ ក្រូលី បាននិយាយថា មន្ដ្រីសហរដ្ដអាមេរិច កំពុង តែ គិតគួរ ពីបញ្ហាគំរាមគំហែង នោះ និង កំពុងធ្វើការដោះស្រាយ ជាមួយ ប៉ាគីស្ថាន ដើម្បី ធ្វើអោយមានសុវត្ថិភាព សំរាប់ពួកគេ ។