៤២ នាក់ស្លាប់ដោយសារ ធ្លាក់យន្ដហោះនៅចិន

យ៉ាងហោចណាស់ មានមនុស្ស ៤២នាក់ បានស្លាប់ បន្ទាប់ពីយន្ដហោះមួយ បានធ្លាក់ នៅភាគខាងជើង នៃខេត្ដ ហេលុងចាង ។ ក្រុមអ្នកជួយសង្គ្រោះ បានរុករកតាម គំនគំទិច គំទី ហើយ បានផ្សព្វផ្សាយតាមទូរទស្សន៏ចិនថា មានមនុស្សនៅមានជីវិត នៅឡើយ ។
បុរសម្នាក់ ដែល មានជីវិត ពីគ្រោះថ្នាក់ចរាចរណ៏ នោះ បានប្រាប់ មជ្ឈមណ្ឌលទូរទស្សន៏ចិន ថា យន្ដហោះ បានកក្រើក ខុសពីធម្មតា ប្រហែលជា ប្រាំ ទៅ ប្រាំមួយ ដង ដែលមានភាពកក្រើក ខ្លាំង ៗ ។ ចំនែកបុរសម្នាក់ទៀត ដែលមានជីវិត ពីការធ្លាក់យន្ដហោះនេះដែរ បានអោយដឹងផងដែរ ថា គាត់មានអារម្មណ៏ យន្ដហោះមានការកក្រើក យ៉ាងខ្លាំង ហើយ វាហាក់ ដូចជា កំពុង ធ្លាក់ចុះដី យ៉ាងលឿន ហើយ បន្ទាប់មក​គាត់បាន លឺសំលេងយន្ដហោះប៉ះនឹង បឹម​ៗ ។ ហេតុការណ៏ បានកើតឡើង នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១០

Powered by Blogger