អំពើហិង្សាក្នុងគ្រួសារ និងតំលៃស្រ្ដី

អំពើហិង្សាក្នុងគ្រួសារ គឺជាប្រធានបទ មួយ ដែលគេកំពុង យកចិត្ដទុកដាក់ យ៉ាងខ្លំាងនៅ ឡើយ ។
តើអំពើហិង្សាក្នងគ្រសារ ច្រើនតែកើតឡើង ដោយសារមូលហេតុអ្វី ?  តើយើងគួរធ្វើ យ៉ាងដូចម្ដេច ដើម្បី ទប់ស្កាត់នៅបញ្ហា ទំាងនោះ ?​ ព្រោះ នៅក្នុងគ្រួសារ  ដែលតែងតែ កើតមាន នូវអំពើហិង្សា គ្រួសារនោះ គ្មានសុភមង្គល កូនៗ បាត់បង់នូវភាពកក់ក្ដៅ  ប្រឈមមុខនឹងការលែងលះគ្នា និង ជាពិសេស ធ្វើអោយកូនៗ របស់ពួកគេ បាត់នូវការសិក្សា ជីវភាពកាន់តែយ៉ាប់យឺនទៅៗ ។

អំពើហិង្សា ក្នុងគ្រួសារ គឺជា អំពើទាំងឡាយណា ដែលធ្វើអោយមានផលប៉ះ​ ពាល់ រូបរាងកាយ ឬ សតិអារម្មណ៏ របស់បុគ្គលណាម្នាក់ នៅក្នុងគ្រួសារ អាចជាប្ដី ប្រពន្ធ ឬ កូន ឬ អ្នកដែល រស់នៅក្រោម ដំបូងផ្ទះតែមួយ ឬ ក្រោមបន្ទុកនៃគ្រួសារ នោះ ។



អំពើហិង្សា វាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសតិអារម្មណ៏ និង បូរណភាពរាងកាយ របស់ជន រងគ្រោះ ។ ទោះជាអំពើនោះ មិនបានបង្ករបូស ឬ បានបង្ករបួស ក៏ដោយក៏វា ជាកាយវិកា ដែល មិនល្អ សំរាប់សង្គមគ្រួសារដែរ ។

ជនរងគ្រោះ នៃអំពើហិង្សា ក្នុងគ្រួសារភាគ ច្រើនគឺជាប្រព័ន្ធ និង កូនៗ ជាពិសេស ស្រ្ដី គឺជាអ្នក ដែល ប្រឈមមុខ ខ្លាំងបំផុត ទៅនឹងអំពើទាំងអស់នោះ ហើយ នឹងទទួលរង នូវការមើលងាយ ពីអ្នកជិតខាង និង បងប្អូន សាច់ញាតិ របស់គេ ។ នេះក៏ជាមូល ហេតុ មួយផងដែរ ដែល ធ្វើអោយ ស្រ្ដី បាត់បង់នូវ តំលៃ នៅក្នុង សង្គម គ្រួសារ ។ 

Powered by Blogger