ពានរង្វាន់បាល់បោះដុនបូស្កូ​២០១០


ការប្រកួតបាល់បោះ ដើម្បីដណ្ដើមយក ពានរង្វាន់ ពីរ សាលា បច្ចេក ទេស ដុនបូស្កូ ឆ្នាំ២០១០ បានចាប់ផ្ដើមប្រកួតនៅ ថ្ងៃទី ៩ ខែសីហា ឆ្នាំ​២០១០ ។ ក្រុមកីឡាករ មកពីរផ្នែកទំនាក់ទំនងសង្គម និង ផ្នែកអគ្គីសនី បានធ្វើការ ប្រកួត អស់រយះពេល កន្លះម៉ោង ចាប់ពីម៉ោង១២:00 ដល់​ម៉ោង ១២:៣០ នាទី ហើយ នៅ ចុងបញ្ចប់ ក្រុមកីឡាករ មកពីផ្នែក ទំនាក់ទំនង សង្គម បានយកឈ្នះលើ កីឡាករ មក ពីផ្នែកអគ្គីសនី ​ដោយ ផ្នែកទំនាក់ទំនងសង្គម ទទួល បាន ១៦ ពិន្ទុ និង ផ្នែកអគ្គីសនី ទទួលបាន ៥ ពិន្ទុ ។ នៅក្នុង ការប្រកួតដើម្បី ដណ្ដើម ជើងឯក បាល់ បោះឆ្នាំ ២០១០ នេះ មានការឧបត្ថម្ភធំ ពីរ​លោក ឪពុក សំណាង អធិការ រង ប្រចាំ សាលាបច្ចេកទេសដុនបូស្កូ ខេត្ដព្រះសីហនុ ។ ដើម្បីពង្រឹង វិស័យកីឡាអោយមានភាព រីកចំរើន និង​ដើម្បី បង្កើននូវមិត្ដភាព ក៏ដូចជា កីឡានាំមក នូវសុខភាពល្អទៀតផងនោះ សាលា បច្ចេក ទេសដុនបូស្កូ ចាត់ទុកវិស័យកីឡា ផ្នែកសំខាន់មួយសំរាប់យុវជនខ្មែរ ។​ ហើយនៅវគ្គបន្ដទៀត នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១០ គឺ ផ្នែកយន្ដសាស្រ្ដទូទៅ ជួបជាមួយនឹង ផ្នែកយន្ដសាស្រ្ដរថយន្ដ ។​​

Powered by Blogger