កីឡាបាល់បោះដុនបូស្កូ២០១០
ការប្រកួតបាល់បោះ ដើម្បីដណ្ដើម យកពានរង្វាន់ឆ្នាំ ២០១០ របស់សាលាបច្ចេកទេសដុនបូស្កូ ខេត្ដព្រះសីហនុ បានឈានចូល មកដល់ថ្ងៃទី ២ហើយ ដែលនៅក្នុង ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១០ ដោយមានការចូលរួម ប្រកួត រវាងក្រុម កីឡាករ មកពីរផ្នែក យន្ដសាស្រ្ដរថយន្ដ ជាមួយនិងផ្នែក យន្ដសាស្រ្ដទូទៅ ។ នៅតង់ទី មួយ កីឡាករ មកពីរខាងផ្នែក យន្ដសាស្រ្ដរថយន្ដ យកឈ្នះលើក្រុម កីឡាករមកពីរផ្នែកយន្ដសាស្រ្ដទូទៅ ១០ ទល់នឹង ៨ ប៉ុន្ដែជា អកុសល ពេលឈានចូលដល់តង់ទី ២ ក្រុមកីឡាករមក ពីផ្នែកយន្ដសាស្រ្ដទូទៅ យកឈ្នះលើ ក្រុមកីឡាករមក ពីផ្នែកយន្ដសាស្រ្ដរថយន្ដ ១០ ទល់នឹង ០ ។ នៅទីបញ្ចប់ក្រុមកីឡាករផ្នែកយន្ដសាស្រ្ដរថយន្ដ ទទួលបាន ១០ ពិន្ទុ និង ផ្នែកយន្ដសាស្រ្ដទូទៅ ទទួលបាន ១៨ ពិន្ទុ ។ ហើយនៅថ្ងៃទី ១១ ខែសីហា នេះ គឺជាការប្រកួត រវាងផ្នែកទំនាក់ទំនង សង្គម ជាមួយ ផ្នែកយន្ដសាស្រ្ដរថយន្ដ ។