កិច្ចសន្ទនា​ របស់ក្រុមបងប្រុសសូរិយា ដែលទើបតែមកពីប្រទេសភីលីពីន

កិច្ចសន្ទនា មួយរបស់ផ្នែក ទំនាក់ទំនងសង្គម ជាមួយក្រុមបង ប្រុស សូរិយាពីរនាក់ ទើបតែ ត្រលប់ មកពី ប្រទេស ភីលិពីន កាលពីម្សិលមិញ នាថ្ងៃទី ២១ ខែធ្នូ ២០១០ ហើយ កិច្ចសន្ទនានេះ ធ្វើឡើង ដើម្បីចែក រំលែកនូវបទ ពីសោធន៏ និងចំនេះដឹង ផ្សេងៗ ដោយផ្នែក ទំនាក់ទំនាក់ទំនង សង្គម កាល ពី ម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី ២២ខែ ធ្នូ ២០១០ ។ បងប្រុស គុង សុមុនី មកពី ខេត្ដពោធ៌សាត់ ជា សិស្សចាស់ របស់សាលា បច្ចេកទេស ដុនបូស្កុ ភ្នំពេញ នៅឆ្នាំ ២០០២ ហើយគាត់ ជាគ្រូបង្រៀន នៅ ដុនបូស្កូ ប៉ោយប៉ែត ផងដែរ បានមាន ប្រសាសន៏ថា បានជាគាត់ ស្មគ្រចិត្ដ ដើរតាម ផ្លូវរបស់ លោក ឪពុកបូស្កូ ព្រោះ គាត់ដឹងគុណ ដល់លោក ឪពុក បូស្កូ និង ព្រះនាងម៉ារី ដែលផ្ដល់ ឪកាស មួយ យ៉ាងល្អ សំរាប់គាត់ ហើយគាត់ មានឪកាស ដើម្បីជួយ ដល់យុវជន ដទៃទៀត ផងដែរ។ ចំនែក បង ប្រុស ភិន ណារី វិញ មកពីខេត្ដកំពត គាត់ក៏ជាសិស្ស ចាស់របស់ សាលា ដុនបូស្កូ ខេត្ដ ព្រះ សី ហនុ ផងនោះ គាត់ មានប្រសាសន៏ថា គាត់មានសេចក្ដីអំណរ សប្បាយ ជាក្រៃលែង ពេលដែល គាត់ បាន មកជួបយើង ទាំងអស់គ្នា និង បានចែករំលែក នូវបទពិសោធន៏ ផ្សេងៗ ដល់សិស្ស ផ្នែក ទំនាក់ ទំនងសង្គម និង អ្នក ដែលចង់ដើរតាមផ្លូវរបស់ លោកឪពុកបូស្កូ ដូចជាពួកគាត់ ទាំងពីនាក់ អញ្ចឹង ដែរ  ។ កិច្ចសន្ទនានេះ បានផ្ដល់នូវបទពិសោធន៏ និង គំនិតថ្មី ៗ សំរាប់អោយអ្នកជំនាន់ ក្រោយ ស្គាល់ និង សំរាប់ ជាមគ្គុទេស នៃដំនើរជីវិតរបស់ពួកគេ ។

Powered by Blogger