ឧបករណ៏កាន់តែទំនើប




File:C-4 Systems.JPG
ប្រព័ន្ធទំនាក់ទំនងសព្វថ្ងៃ(Photo by : Aerospace Solution)
  យុវជន ខ្មែរនៅ សតវត្សទី ២១ នេះ ជាពេល វេលាមួយ ដែលពួកគេ កំពុង ធ្វើដំណើរ ទៅកាន់ ពិភព ដែល ជឿន លឿន និង ជាពិភពមួយ ដែល មិនចេះ សាបសូន្យ  ។  ពួកគេបាន បង្កើត ស្នាដៃ ជាច្រើន សំរាប់ អនាគត់ របស់ពួកគេ ។ ដោយពួកគេមាន អារម្មណ៏ ផ្ដេកផ្ដោល ទៅ នឹង សំភារះ និយម ជាពិសេស ទូរស័ព្ទដៃ , កុំព្យូរទ័រ  និងសំភារះ អេឡិចត្រូនិច ជាច្រើន ទៀតដែល ជាហេតុ ដែល ធ្វើអោយ ពួកគេ មាន ឪកាស នៅក្នុងការ ផ្លាស់ប្ដូរ ជីវិត របស់ ពួកគេ ដែលតែងតែធ្លាប់ មើលគោ ឬ គ្វាល់ក្របី តែពួកគេ បែរជាមក ប្រើកុំព្យូទ័រ ប្រើ អ៊ីនធ័រណេត និង ប្រើ ទូរស័ព្ទ ទំនាក់ទំនង គ្នា បានយ៉ាង ងាយ ស្រួល ។ 
នៅពេល ដែលពួកគេ មានភាព ងាយស្រួល កាន់តែខ្លាំង ធ្វើអោយ ពួកគេ គិតថា អ្វីៗ ក៏ដោយនៅក្នុង ពិភពលោក យើងនេះ ហាក់ដូចជា មានលក្ខណះ តូចចង្អៀត ព្រោះពួកគេ អាចធ្វើការ ទំនាក់ ទំនង គ្នា តាមប្រព័ន្ធ អ៊ីនធ័រណេត វាមានភាព ងាយស្រួល ។  តែទន្ទឹម និង ភាពជឿនលឿន និង ឧបករណ៏ ដែលទំនើប ដែល ធ្វើអោយ ជីវិត របស់យុវជន មានការ ផ្លាស់ប្ដូរ ក៏មានបញ្ហា មួយចំនួន ដូចជា វីឌីអូរស៊ីច ដែលជា វីឌីអូរ ស្រើប ស្រាយ ដែល ធ្វើអោយ អារម្មណ៏ របស់មនុស្ស ជាច្រើន រំជួលទៅតាម សាច់រឿង ជាពិសេស យុវជន ជាវ័យមួយ ដែលពោរពេញ ទៅដោយថាមពល ស្នេហា និង តណ្ហា  ជាហេតុដែល ធ្វើអោយពួកគេ ងាយនិង ប្រព្រឹត្ដ អំពើមិន គប្បីផ្សេងៗ បានតាមអ្វីដែល គេបានឃើញ ។  ព្រោះថា ប្រព័ន្ធ ផ្សព្វផ្សាយ កាន់ តែទំនើប ព័ត៌មាន ទទួលបាន កាន់តែរហ័ស ផលល្អ ក៏មានច្រើន ហើយ ផលអាក្រក់ ក៏មានច្រើនដែរ ។ ម៉្យាងវិញទៀត បញ្ហា ថ្នាំញៀន និង គ្រឿង ស្រវឹង ជាបញ្ហា ដ៏ធំរបស់ ប្រទេសកម្ពុជា សព្វថ្ងៃ ។ រាជរដ្ឋាភិបាល កំពុងមានវិធាន ការណ៏ យ៉ាងតឹងរ៉ឹង ចំពោះ បុគ្គលណា ដែល ជួញដូរ និង សេពគ្រឿង ញៀន ។ ហើយ មនុស្ស ដែលសេព គ្រឿង ញៀន ភាគច្រើនជា យុវជន ។

Powered by Blogger