ជនជាតិអ៊ីតាលីម្នាក់ត្រូវជនមិនស្គាល់មុខសំលាប់

ជនជាតិអ៊ីតាលីម្នាក់ ឈ្មោះ RICCIARINI GUIDO ត្រូវបានជនមិនស្គាល់មុខ សំលាប់ កាល់ពីថ្ងៃអង្គារ ទី៨ ខែកុម្ភះ ឆ្នាំ២០១១ ចន្លោះម៉ោង ៩ ទៅ ម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់ ។ ជនរងគ្រោះជាជនជាតិអ៊ីតាលីរូបនោះ ត្រូវជនមិនស្គាល់មុខ ធ្វើការសំលាប់នៅក្នុងផ្ទះជួលរបស់ គាត់ នៅ ក្រុម១២ ភូមិ ២ សង្កាត់ ៣ ក្រុងព្រះសីហនុ ដែលស្លាប់ដោយត្រូវគេកាប់ ចំក្បាលនិង ផ្ទៃមុខ ។  អ្នករស់នៅតំបន់នោះ បាននិយាយថា បុរសជនជាតិអ៊ីតាលី រូបនេះ ជាអ្នកចូលចិត្ដផឹកស្រា ដែលគាត់តែងតែស្រវឹងស្រាជាប្រចាំ ហើយ និង ជាមនុស្សដែល មានស្រីច្រើនផង ដោយអ្នកខ្លះគេ​សន្និដ្ឋាន​ថា អាចបណ្ដាយមកពីស្រី ស្នេហ៏ ណាម្នាក់ មានការខឹងសំបារ ទើបអោយគេ មកសំលាប់គាត់ បែបនេះទៅ ។  ស្រ្ដីឈ្មោះ ឆយ សុខនេត ដែលអះអាងថា ជាប្រពន្ធរបស់ ជនរងគ្រោះ បានអោយដឹងថា ប្ដីរបស់គាត់ មានអាយុ ៥២ ឆ្នាំ ជាអ្នក ធ្វើការនៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្ដព្រះសីហនុ  ។ គាត់បានបន្ថែមទៀតថា​ នៅវេលា ម៉ោងប្រមាណ ៩ ព្រឹក គាត់បានទៅផ្សារដើម្បីទិញ ឥវ៉ាន់ លុះរហូតមកដល់ម៉ោងប្រហែល ១២ និង ៣០​នាទី គាត់បានត្រលប់មកផ្ទះ វិញក៏ស្រាប់ បានឃើញ ប្ដីរបស់គាត់ ត្រូវគេសំលាប់​ ដោយដេកស្លាប់ទាំងថ្លុកឈាមនៅលើគ្រែ ដេករបស់គាត់ ប៉ុន្ដែ ទ្រព្យសម្បត្ដិ និងឡានរបស់គាត់ មិនបានបាត់បង់ទេ  ។ បើតាមសមត្ថកិច្ច នៅទីនោះបានអោយដឹងថា គេមិនទាន់រកឃើញជនដៃដល់ នៅឡើយទេ ។ សាកសព របស់គាត់ត្រូវបានគេរៀបចំ ធ្វើបុណ្យទៅតាមប្រពៃណី ។

Powered by Blogger