អ៊ឺរ៉ុបចង់ឃើញសន្ដិភាពនៅស៊ីរ៉ា
កាលពីថ្ងៃទី២៦ ខែមេសា នេះ ,ចក្រភពអង់គ្លេស , បារាំង និង អ៊ីតាលី បានអោយឈ្មោះការ ប្រឆាំងតវ៉ា នៅស៊ីរ៉ាថា គឺជាការប្រឆំាងមួយ ដ៏ធំបំផុត បន្ទាប់ពី ក្រុមបាតុករ បានធ្វើការវាយប្រហារ ទៅលើក្រុមអ្នកការពារ របស់រដ្ឋាភិបាល រួចមក។ ចក្រភពអង់គ្លេស និង ដៃគូ អន្ដរជាតិមួយចំនួនទៀត បានធ្វើការទាមទារ សុំអោយធ្វើការបញ្ឈប់ ការប្រើ អំពើហិង្សាទៅកាន់ បាតុករ ហើយ គោរពសិទ្ធមនុស្ស អន្ដរជាតិ និង មូលដ្ឋាន ដើម្បីធ្វើអោយប្រទេសនេះ មានសុខសន្ដិភាពឡើងវិញ ។