4000 ទ្វីតក្នុង១វិនាទី ពាក់ព័ន្ធការស្លាប់លោកអូសាម៉ាប៊ីនឡាដិន

អូសាម៉ាប៊ីនឡាដិន ត្រូវបានសំលាប់ដោយកងទ័ព​សហរដ្ឋអាមេរិច កាលពីថ្ងៃអាទិត្យទី ១ ខែឧសភា នេះ ។ យោងទៅតាមប្រភពពត៍មាន របស់CNN បានអោយដឹងថា ប៊ីនឡាដិន ត្រូវបានគេបាញ់ ចំក្បាល តែម្ដង។ បន្ទាប់ពីរ លោក  អ៊ួបាម៉ា ប្រធាធិបតេយ្យសហរដ្ឋអាមេរិច បានថ្លែងថា មេដឹកនាំ​ ពួកអាល់កៃដា ត្រូវបានសំលាប់ ប្រជាជន អាមេរិច បាននាំគ្នា អបអរសាទ យ៉ាងគគ្រឹកគគ្រេង នៅទីក្រុង ញូយ៉ក ។ ចំនែកឯនៅលើ Twitter វិញ  ក៏មានការកើនឡើងទ្វីតជាច្រើនដែរ ដែលពាក់ព័ន្ធ ទៅនឹងសំដី របស់ លោក អ៊ួបាម៉ា និង ការស្លាប់ របស់ លោក ប៊ីនឡាដិន ដោយ ត្រឹមតែ មួយវិនាទី មានរហូតដល់ ៤០០០ ទ្វីត នៅលើទ្វីតទ័រ ។ 

Powered by Blogger