សុវត្ថិភាពអ៊ីនធ័រណេតនៅប្រទេសកម្ពុជា
សុវត្ថិភាពអ៊ីនធ័រណេតនៅកម្ពុជា ,(SAFE INTERNET IN CAMBODIA) .(SIC) គឺជា ផែនការមួយ របស់ ផ្នែកទំនាក់ទំនងសង្គម នៃសាលា បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ ក្នុង ការបង្កើន សុវត្ថិភាព នឹង ភាពយល់ដឹង ទៅលើប្រព័ន្ធ អ៊ីនធ័រណេត នៅកម្ពុជា ជាពិសេសផ្តោតសំខាន់ ទៅលើ កុមារ មនុស្សវ័យជំទង់ នឹងមនុស្សពេញវ័យ ។ យើងពេញចិត្ត ទៅនឹងការ អភិវឌ្ឍន៏ លើវិស័យ ព៌តមានវិទ្យា ដូចជា អិនធើណែតនេះ ប៉ុន្តែយើង គិតថា ក្មេងៗ នឹងមនុស្សមួយចំនួន គួតែស្វែងយល់ ពីរបៀប ប្រើប្រាស់វា ជាពិសេស សំរាប់ព័ត៌មាន របស់ ពួកគេ គួតែត្រូវបាន ការពារ ពីគ្រោះថ្នាក់ ដ៏ សាហាវមួយ ចំនួននៅលើ អ៊ិនធើណែត ដូចជា រឿងដែលទាក់ទង នឹងរូបភាព អាសអាភាស អំពើផ្លូវភេទ នឹងបទឧក្រិត ផ្សេងៗជាដើម ។
· យើងសុំស្នើ អោយអង្ការផ្សេងទៀត ចូលរួមបង្កើត ជាខិតប័ណ្ឌ ផ្សព្វផ្សាយ អំពីបញ្ហានេះ។
· យើងស្នើសុំ អោយមាន ការបង្កើតជា ស្លាកឡូហ្គូ ដើម្បីបង្ហាញ ពីការផ្សព្វផ្សាយ របស់យើង នៅលើ បណ្តាញ អ៊ិនធើណែត ក្នុងប្រទេស កម្ពុជា ។ ឆាប់ៗនេះយើង នឹងធ្វើការ បោះពុម្ព នូវលក្ខ័ណ ដែលពួកយើង បានបង្កើត រួមមានដូចជា ស្លាកឡូហ្គូ វីដេអូ នឹងតាមរយ បណ្តាញ ទំនាក់ទំនង មួយ ចំនួន ទៀត។
រឿងមួយចំនួនដែល យុវជនប្រុសស្រី មិនគួធ្វើ
1. មិនគួធ្វើណាត់ជួបជាមួយមនុស្ស នឹងមនុស្សណាម្នាក់ដែលស្គាល់គ្នាតាមប្រព័ន្ធអិនធើណែតឡើយ
2. មិនគួផ្ញើ រូបភាព ឬ វីដេអូ តាមរយះប្រព័ន្ធអិនធើណែត ទៅកាន់មនុស្សណាម្នាក់ដែលយើងមិនបានស្គាល់ឡើយ
3. មិនគួផ្តល់ព៌តមានផ្ទាល់ខ្លួន ដូចជា ឈ្មោះ អាស័យដ្ឋាន សាលារៀន លេខទូរស័ព្ទ កន្លែងធ្វើការរបស់ឪពុកម្តាយ ទៅកាន់មនុស្ស ណាម្នាក់ ដែលយើងបានស្គាល់តាមប្រព័ន្ធអ៊ីន ធើណែតឡើយ។
4. មិនគួឆ្លើយតបនូវសារដែលពាក់ព័ន្ធទៅ នឹងរឿងអាសគ្រាម ការបង្ខំ ការប្រព្រឹត្តខាងផ្លូវភេទ
5.ក្មេងៗនឹងជំទង់ទាំងឡាយ ត្រូវតែស្វែង យល់ពីរបៀប ផ្ទុកនូវព៌តមាន ផ្ទាល់ខ្លួន នៅលើបណ្តាញអ៊ីនធើណែត អោយមានសុវត្ថិភាព
6.ជាការល្អ នឹងមានសុវត្ថិភាពផងនោះ សូមប្រើប្រាស់ បច្ចេកទេស ព៌តមានអោយត្រូវតាម សេរីភាពបុគ្គល។
7. អ៊ិនធើណែតជាឧបករណ៏ ក្នុងការជំនួយដល់ជីវភាពប្រចាំថ្ងៃរបស់យើង នឹងផ្តល់នូវព៌តមាន
8. ក្មេងៗ នឹងជំទង់មិនគួទទួលយកការដូរ ជាមួយនឹងកាប្តូយករូបថត វីដេអូ ឬ ព៌តមានរបស់ពួកគេឡើយ ។
ការទទួលខុសត្រូលើជំទង់
1. ប្រសិនបើលោកអ្នកទទួលបានកុំព្យូទ័រថ្មីមួយ នៅក្នុងផ្ទះ ត្រូវដាក់វានៅកន្លែងជាសាធារណ: មិនត្រូវដាក់នៅកន្លែង ឯកជនទេ
2. បង្រៀនកូនៗរបស់អ្នកអោយពូកគេការពារ ពាក្យសំងាត់របស់ពួកគេ
3. ហាមកូនៗរបស់លោកអ្នកកុំអោយ ចែកចាយនូវព៌តមានផ្ទាល់របស់ពួកគេជាមួយនឹង មនុស្សដែលពួកគេមិនបានស្គាល់
4. ប្រាប់ទៅពួកគេកុំអោយប្រាប់ឈ្មោះ សាលារបស់ពួកគេ
5. ប្រាប់ទៅពួកគេកុំអោយឆ្លើយតប ទៅនឹងសា ឬ ក៏កាស្នើសុំធ្វើជាមិត្ត ពីមនុស្សដែលពួកគេមិនបានស្គាល់នៅតាម បណ្តាទំនាក់ទំនងនានា
6. ប្រើប្រាស់ប្រព័ន្ធស្វែងរករបស់លោកអ្នក នៅលើ Browserដូចដែលអ្នកប្រើ (Internet Explorer, Motzilla, Chromon, etc.) ធ្វើការត្រួតពិនិត្យទៅលើ Option tool របស់វា។
7. ពន្យល់ប្រាប់ទៅពួកគេអំពីគ្រោហថ្នាក់នៅលើអ៊ិនធើណែត
8. ក្នុងនាមជាឪពុកម្តាយ លោកអ្នកត្រូវតែដឹងពី ពាក្រសំងាត់របស់កូនលោកអ្នក ទៅលើការប្រើប្រាស់ អ៊ីមែល ហ្វេកប៊ុក ស្កាយ ជាដើម អ្នកធ្វើដូចនេះ ក៏ដូចជាអ្នកកំពុងបានការពារកូនសោផ្ទះរបស់លោកអ្នកអ្ញចឹងដែ
9. ធ្វើសេចក្តីរាយការទៅកាន់ប៉ូលីស ឬភ្នាក់ងារមានសមិត្ថកិច្ច ចំពោះអ្នកប្រើប្រាស់ទាំងឡាយណា ដែលប្រព្រឹត្តខុស បំពានទៅលើ កុមារនឹង យុវជន ដូចជាការចែកចាយ នូវ រូបភាពអាសអាភាស នឹងការព្យាយាម លួចព៌តមានរបស់ធានាគារជាដើម -ល- ។