ជប៉ុនវិនិយោគនៅកម្ពុជា

ក្រុមហ៊ុន ជប៉ុនចំនួន ៩ ក្រុមហ៊ុន បានធ្វើយល់ព្រម វិនិយោគទុន ដើម្បីធ្វើការ នៅក្នុងប្រទេស កម្ពុជា ហើយ មាន១៤ ក្រុមហ៊ុន ទៀត​ កំពុងធ្វើការស្នើសុំ នេះ បើយោងតាមប្រភពព័ត៌មានរបស់ជប៉ុន ។ ទោះជាពេលថ្មីៗ នេះ ជប៉ុនមានវិបត្ដិ យ៉ាងណាក៏ដោយ ក៏ប្រទេសជប៉ុន បានធ្វើវិនិយោគទៅកាន់ ប្រទេសមួយចំនួន ដូចជា កម្ពុជា ឡាវ ម៉ាឡេហ្សី និង ប៉ង់ក្លាដែស ។ នៅក្នុងឆ្នាំ ២០១០ មានតែ៦ ក្រុមហ៊ុន តែប៉ុណ្ណោះ ដែលបានស្នើសុំមកអោយ កម្ពុជា និងត្រូវបានធ្វើឡើង នៅទីក្រុងភ្នំពេញ ។ ជប៉ុន មានការចាប់អារម្មណ៏ អំពីស្ថេភាព នយោបាយ នៅប្រទេសកម្ពុជា ក៏ដូចជា តំលៃនៃកម្មករ មានកំរិត មួយដែលអាច អោយជប៉ុនមានឪកាសមួយដើម្បី ធ្វើការវិនិយោគទុន បាន ។  
ប្រទេសជប៉ុន មានចំណាប់អារម្មណ៏ ទៅលើផ្នែកវាយនភណ្ឌ និងក្រុមហ៊ុន ជាច្រើន នៅលើទឹកដីខ្មែរ និង វិនិយោគប្រមាណ ២១១ លានដុនល្លា អាមេរិច  ហើយ គេរំពឹងថានិងមាន ការកើនឡើង ៣៦ ពាន់ ការងារទៀត សំរាប់ប្រជាជនខ្មែរ ។  នៅក្នុងនោះផងដែរ អ្នកវិនិយោគ ដ៏ធំពីទៀត នៅក្នុងប្រទេសកម្ពុជា គឺចិន ដែលវិនិយោគ ប្រមាណ ៧.៧៤ កោដិ ដុល្លា និង កូរ៉េខាងត្បូង ប្រមាណ ៣.៤ កោដិ ដុល្លា ។ សំរាប់ប្រទេស ជប៉ុន នេះជាប្រភពវិនិយោគ មួយយ៉ាងធំ នៅក្នុងតំបន់អាស៊ី អាគ្នេយ៏ មានដូចជា ចិន ម៉ាឡេហ្សី និង ប្រទេសថៃ ។ នៅក្នុងប្រទេស កម្ពុជា ក្រុមហ៊ុនជប៉ុនដំបូងគឺ យ៉ាម៉ាហា ស៊ុយសុគី អាជីណូមូតុ ស៊ួមីតូមូ វីរីង សូនី នីខន អូលីមពូស និង ប្រាតឌ័រអ៊ីនដាសទ្រី ។ 


Powered by Blogger