មូលហេតុ ដែលធ្វើអោយតំលៃស្រ្ដី អន់ថយ

បើយើង ក្រលេចមើល ទៅលើទំព័រ ប្រវត្ដិសាស្រ្ដ និង ភាពជាក់ស្ដែង នៅក្នុងសង្គម បច្ចុប្បន្ន វាហាក់ បីដូចជា ស្រ្ដី មានសិទ្ធិសេរីភាព ស្មើនិងបុរស គ្រប់គ្រាន់ហើយ ប៉ុន្ដែ ស្រ្ដីនៅតែមានគំនាប មួយចំនួន ដែល មិនអាច អោយពួកគេ មានសេរីភាព ពេញលេញ ដូចបុរសភេទ។ នៅក្នុងគ្រួសារ មួយចំនួន នៅប្រកាន់នូវ ផ្នត់គំនិត បុរាណ និង ប្រពៃណី ដែលគ្មានភាពរីកចំរើន ដល់ ស្រ្ដីភេទ ពួកគាត់ នៅតែគិតថា ស្រ្ដី ជាមនុស្សដែលទន់ខ្សោយ ពុំមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការ ប្រកួតប្រជែង ជាមួយ និងបុរសភេទ ។ គ្រួសារខ្លះ នៅតែប្រកាន់ថា កូនស្រី ជៀសមិនផុត ពីការរៀបចំ ផ្ទះ និងដាំស្លរ នោះទេ គំនិតទាំងអស់នេះ បានធ្វើអោយ ស្រ្ដីមួយចំនួន ត្រូវរងការ គាបសង្កត់ ពីសំនាក់ ឪពុកម្ដាយ ឬ អាណាព្យាបាយ ។ នេះគ្រាន់តែជា ផ្នែកមួយ ដែលធ្វើ អោយស្ដ្រីពុំ មានឪកាស គ្រប់គ្រាន់ក្នុង ការរៀនសូត្រ ឬ ចូលរួម នៅក្នុងកិច្ចការសាធារណះ ក៏ដូចជា ធ្វើអោយពួកគេ បាត់បង់ នូវឪកាស មួយ ដែលចាញ់បុរសទៅហើយ ។
ស្រ្ដីក៏ជាមនុស្ស ដូចបុរសដែរ ស្រ្ដីក៏មានគំនិត មានប្រាជ្ញា មានកំលាំងកាយ អាចសិក្សារៀន សូត្រ អាចធ្វើការងារគ្រប់ យ៉ាងដូចបុរស ហើយ ក៏អាចទទួលបានប្រាក់បៀវត្ស ឬ ប្រាក់កំរៃ ដូចបុរស ដែរ ។



ការរើសអើងប្រឆាំងនឹង ស្រ្ដីភេទ គឺជាឬសគល់មួយ ដែលធ្វើអោយស្រ្ដីបាត់បង់នូវ អត្ថប្រយោជន៏ ជាច្រើន នៅក្នុងវិស័យ ដូចជា វិស័យអប់រំ ការងារ និងជីវភាពសាធារណះ និង ជីវភាពនយោបាយ ហើយ ក៏ជាកត្ដាដែល កំណត់អោយមានការរីក រាលដាល នៃអំពើហិង្សា លើមូលោដ្ឋានយេនឌ័រ ។
មានកត្ដាជាច្រើនដែល ធ្វើអោយស្រ្ដីរងការ រើសអើង និងការប្រឆាំងផ្សេងៗ ដូជា
កត្ដារបស់ស្រ្ដីផ្ទាល់ខ្លួន ស្រ្ដីមួយចំនួន មានផ្នត់គំនិត មិនអោយតំលៃខ្លួនឯង ដោយគិតថា ខ្លួនជាស្រ្ដី ភេទ ខ្លួនទន់ខ្សោយជាង បុរស មានតែបុរសទេ ដែលអាចធ្វើអ្វីៗ គ្រប់យ៉ាង បាន។ បុរស អាចសិក្សា និង ធ្វើការងារធំៗ បានចំនែក ស្រ្ដី មិនអាចដឹកនាំ ឬកាន់កាប់ការងារ ធំៗ ឬ ដឹកនាំ អ្នកណាម្នាក់បានឡើយ ។
កត្ដាទំនៀមទំលាបប្រពៃណី ជាកត្ដាមួយដែរ ដែលរនាំង ស្លាក់ស្នាមមួយ ដែលបានបន្សល់ទុក តាំងពីបុរាណកាល មកដោយបានកំណត់ថាស្រ្ដី និង បុរស ត្រូវបានសិទ្ធិ និងកាតព្វកិច្ចខុសពី គ្នា ។ ព្រោះអ្វីកាល បុរាណមក ដូនតា របស់ពួកគេ តែងតែធ្វើ តែងតែគោរព តាម បែបនោះ ។
កត្ដាសង្គម នៅក្នុងសង្គម តែងតែមើលរំលង ទៅលើស្រ្ដី តែងតែផ្ដល់ឪកាស អោយបុរសច្រើន ជាងស្រ្ដី សូម្បីតែសុខសុវត្ថិភាព ក៏ស្រ្ដីរងការ គំរាមកំហែង ច្រើនជាបុរសដែរ ដូជា មិនអាច ធ្វើដំណើរ ផ្លូវឆ្ងាយ បានព្រោះខ្លាច បុរសណាម្នាក់ចាប់រំលោភធ្វើបាប ឬ គ្រោះថ្នាក់ដោយប្រការណាផ្សេងៗ ទៀត ។ ត្បិតតែ នៅសង្គមយើង បច្ចុប្បន្ន និយាយ លើកកំពស់ស្រ្ដី ភេទ ប៉ុន្ដែ នៅតែមានភាពលំអៀង និង មិនស្មើភាពគ្នា រវាង បុរស និងស្រ្ដី ។
អំពើហិង្សាក្នុងគ្រួសារ ជាផ្នែកមួយ យ៉ាងធំ ដែលសង្គមខ្មែរ បច្ចុប្បន្ន ជួបប្រទះ និងក៏ជាមូលហេតុ យ៉ាងធំ ដែលធ្វើ អោយតំលៃ និង អត្ថប្រយោន៏ របស់ស្រ្ដី មានការបាត់បង់ ។ ព្រោះអំពើហិង្សា ក្នុងគ្រួសារ ភាគច្រើន គឺស្រ្ដីជា ជនរងគ្រោះ ត្រូវបានបុរស រំលោភបំពានសិទ្ធិ ត្រូវបាន បុរស គំរាមកំហែង ទាំង ដោយពាក្យសំដី និង កំលាំងកាយ ឬ ដោយរូបភាពផ្សេងៗ ។
ការងារ នៅកន្លែងធ្វើការមួយចំនួន ស្រ្ដីពុំត្រូវបានគេយក ចិត្ដទុកដាក់ ទៅលើច្បាប់វិន័យ ទៅលើសិទ្ធីផ្សេងៗ និង មានការរំលោភបំពានពីសំណាក់ អ្នកដឹកនាំ ឬ ចៅវាយនាយ ណា ដែលគិតតែ ផលប្រយោជន៏ ខ្លួនឯង ឬ ជាមនុស្សដែល ចូលចិត្ដ ទុកស្រីៗ ដូចជា ឧបករណ៏សំរាប់បំរើ តណ្ហារបស់ របស់ពួកគេ ។ ហើយ ប្រាក់បៀវត្ស មិនមានភាព ត្រឹមត្រូវរវាង បុរសនិងស្រ្ដី ទៀតផង។
ការជួញដូរផ្លូវភេទ លើកុមារី និងស្រ្ដី គឺជាទង្វើរមួយដែល ជះឥទ្ធិពល យ៉ាងខ្លាំងដល់ សង្គម និង ធ្វើអោយតំលៃស្រ្ដី កាន់តែបាត់បង់ និងធ្លាក់ដល់បាត ព្រោះស្រ្ដី ត្រូវបានគេ លក់ដូរដូចជា ទំនិញ សំរាប់តែ បម្រើផ្លូវ ភេទ និង សេចក្ដីត្រូវ ការរបស់ បុរសៗ ម្ដងម្កាល តែប៉ុណ្ណោះ។អាជីវកម្ម ផ្លូវភេទ ធ្វើស្រ្ដី មានភាព ភ័យខ្លាច និង បាត់បង់នូវទំនុកចិត្ដ មកលើខ្លួនឯង និង មិនអាចគ្រប់គ្រងលើ ជីវិត របស់ខ្លួ ហើយបណ្ដាល អោយគេ គិតថា ក្នុងលោកនេះ មានតែបុរសទេ ដែលមានអំនាច លើស្រ្ដី ។

Powered by Blogger